ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ជួញដូរ​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​

0

កំពង់ចាម ៖ កម្លាំង​អធិការនគរបាល​ស្រុក​ព្រៃឈរ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជួញដូរ​គ្រឿងញៀន នៅ​ល្ងាច​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៤ ចំណុច​ភូមិ​មៀន ឃុំ​មៀន ស្រុក​ព្រៃឈរ ។​
​លោក វរៈសេនីយ៍ទោ សោម រស់ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​នគរបាល​ស្រុក​ព្រៃឈរ​បាន​ចុះ​ត្រួតពិនិត្យ ករណី​គ្រោះថ្នាក់​ច រាចរ​មួយ​ករណី​ដោយ​ឈ្មោះ ថៃ ប៊ុនឡុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ខ្វាវ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បើកបរ​ម៉ូតូ ម៉ាក​ទ្រី​ម​សេ​១២៥ ទៅបុក​នឹង​អ្នកជិះ​កង់​ពេលនោះ​DSC02272

សមត្ថកិច្ច​បាន​ទៅដល់​រកឃើញ​ថ្នាំញៀន​ក្រាម​ពណ៌​ស​ចំនួន​១​កញ្ចប់ និង​ដកហូត​ម៉ូតូ​ម៉ាក​ទ្រី​ម​នោះ​តែម្តង ។​
​ ​លោកនាយ​ការិយាល័យ​បានបញ្ជាក់​ទៀតថា ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​និតិ​វិធី ៕