Rihanna នឹង​ក្លាយជា​មិត្តស្រី​របស់ Jame Bond 007 ?Rihanna នឹង​ក្លាយជា​មិត្តស្រី​របស់ Jame Bond 007 ?

0

តារាចម្រៀង Rihanna ត្រូវបាន​គេ​ចាត់ទុកថា នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​រឿង “Bond 24″ ហើយ​មាន​ពាក្យ​ច​ចាម​អារាម​ជាច្រើន បានឲ្យដឹងថា នាង​នឹង​ដើរតួ​ធ្វើជា​មិត្តស្រី​របស់ Jame Bond 007 ផងដែរ​។​
​បន្ទាប់​ពី​លេច​ន​ឭ​នូវ​ស៊េរី តារា​សម្តែង​ជាច្រើន​ដែល​នឹង​បង្ហាញខ្លួន ក្នុង​រឿង “Bond 24″ នោះ រឿង​បន្ទាប់​ដែល​ជា​រឿង​បែប​ស៊ើបអង្កេត ឬ ចារ​កម្ម 007 នេះ ឥឡូវ​ស្រាប់តែ​លេច​ឭ​ព័ត៌មាន​ផ្សេង​ទៀត ដោយ​តារាចម្រៀង​អាមេរិក នឹង​ដើរតួ​ជា​មិត្តស្រី របស់ 007 នោះ​គឺ​តារាចម្រៀង Rihanna ។​2014-09-30_141444
​ទស្សនា​វ​ដ្តី OK បាន​បង្ហើប​ព័ត៌មាន​ឲ្យដឹងថា តារាចម្រៀង Rihanna នឹង​ត្រូវបាន​គេ​ស្នើ​ឲ្យ​ដើរតួ​ក្នុង​រឿង បែប​ចារកម្ម បន្ទាប់​របស់ Jame Bond 007 ។ ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទស្សនា​វ​ដ្តី​ថា “​តារាចម្រៀង Rihanna ជា​អ្នកគាំទ្រ​ធំ​ក្នុង​សាច់រឿង Bond នេះ ហើយ​តែងតែ​បង្ហាញ​គំនិត​ចង់​បង្ហាញ​ខ្លួន​តាមរយៈ​រឿង​មួយ​នេះ ហើយ​នាង​នឹង​ត្រូវបាន​គេ​ស្នើ​ឲ្យ​ដាក់បញ្ចូល​ជាតួ​ក្នុង​រឿង​ចារកម្ម 007 ” ។​ជា​ច្រើនលើក​ច្រើនសារ​ហើយ ដែល Rihanna ល្បី​ថា​នឹង​បាន​ដើរតួ​ជា​មួយ​នឹង​លោក Daniel Craig តាមរយៈ​រឿង Skyfall និង រឿង ចារ​កម្ម 007 នេះ ដែល​ធ្វើឲ្យ​នាង​សប្បាយ​រីករា​យយ៉ាងខ្លាំ​ង ។ ក៏​ប៉ុន្តែ​ផ្ទុយទៅវិញ ព័ត៌មាន​ដ៏​សប្បាយ បាន​ធ្វើឲ្យ​នាង​ខក​បំណង​ដោយសារ​តែ​ខាង​ផលិតករ​មិនបាន​សម្រេច​ចិត្ត​ជ្រើសរើស យក​រូប​នាង ឡើយ​។​
​តើ​សម្រាប់​រឿង “Bond 24″ នេះ Rihanna អាច​មាន​សង្ឈឹម​ដូច​ពាក្យ​ចចាមអារាម​ដែរទេ ?
​បញ្ជាក់​ផង​ដែរ​ថា រឿង “Bond 24″ នឹង​ចាប់ផ្តើម​ថត នៅ​ថ្ងៃ​ទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៤ និង​រំពឹងថា បញ្ចប់​នៅ​ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ៕