ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ​បោះឆ្នោត​ជ្រើសរើស​គ​ណះ​កម្ម​ការ​សមាគមន៍​នេសាទ​បឹង​រំពេ​

0

កំពង់ធំ​៖ បន្ទាប់ពីរ​រាជ​រដ្នា​ភិ​បាល​បាន​លុបចោល​ឡូ​នេសាទ​ធ្វើអោយ​ប្រជា​ពល​រដ្ន​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រូ​សារ និង​ប្រគល់​ដែន​នេសាទ ទាំងនោះ​ជូន​សហគមន៍​នេសាទ ចូលរួម​គ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ឲ្យ​មាន និរន្តរភាព ប៉ុន្តែ​ដោយ​សហគមន៍​នេះ បាន​ផុត​អាណ្ណត្តិ និង​គណៈកម្មការ​សហ​គម​ន៍​ចាស់ មួយចំនួន បាន​ផ្លាស់ប្តូរ​ទីលំនៅ ទើប​មានការ​បោះឆ្នោត ជ្រើសរើស​គណៈកម្មការ​សហគមន៍​ថ្មី​នៅពេលនេះ ពិធី​នេះ ត្រូវបាន​ប្រារព្វ​ឡើង ស្ថិតនៅ​ភូមិ​ចំបក់​ខាងជើង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ដោយមាន​ការចូលរួម​ពីរ​លោក​ពេ​ជ​សុធា អភិបាលរង​ស្រុក​សន្ទុក លោក​ប៉ែន​វណ្ណ​រិ​ទ្ធ​នាយ​ខ័​ណ្ឌ​រដ្ន​បាល​ជលផល​កំពង់ធំ ព្រមទាំង​នាយផ្នែក នាយ​សង្កាត់ មេភូមិ មេឃុំ និង​ប្រជា​ពល​រដ្ន​ជាច្រើន​រយ​នាក់​ដែល​មកពីរ​៣​ភូមិ​ក្នុង​២​ឃុំ​គី​ឃុំ​ជ្រាប និង​ឃុំ​តាំងក្រសាំង ។​

លោក ពេ​ជ សុធា អភិបាលស្រុក​សន្ទុក បាន​មានប្រសាសន៍ យោងតាម​ប្រសាសន៍​សម្ដេច ហ៊ុនសែន ថា​មិន​ទុកអោយ​ប្រជា​ពល​រដ្ន ណា​ម្នាក់​អត់បាយ​ស្លាប់​ឡើយ មានន័យថា​ទុកអោយ​ប្រជា​ពល​រដ្ន នេសាទ​ដោយ​ស្របច្បាប់ ដោយ​សេរី តែ​ហាម​កាប់​ព្រៃ​លិច​ទឹកជា​ជំ​រកត្រី​ពង កូន ហាម​នេសាទ​ប្រើ​ឧបករណ៍​ឆក់​ត្រី ឬ​ឧក​រណ៍​ខុសច្បាប់​ផ្សេងៗ​ដែល​ត្រូវបាន​ហាមឃាត់ គំរោង​រាជ​រដ្នា​ភិ​បាល​និង​បង្កើត​ប្រ​ព័ទ្ធ​ប្រឡាយទឹក​សំរាប់​អោយ​ប្រជា​ពល​រដ្ន​ធ្វើស្រែ​ប្រាំង និង​សំរាប់​ការដាំដុះ​ដំណាំ​ផ្សេងៗ ចៀសវាង​ការអោយ​កូនចៅ​ចេញទៅ​រក​ការងារ​ក្រៅប្រទេស​ដោយមាន​ច្បាប់​ឬ​ខុសច្បាប់​សុទ្ធតែ​ប្រថុយ​ប្រ​ឋាន​និង​គ្រោះថ្នាក់ ដោយ​គេ​ធ្វើបាប ការកេងប្រវ័ញ្ច​ផ្លូវភេទ ការ​កេង​កំលាំង​ពលកម្ម ដោយ​គ្មាន​ការទំនាក់ទំនង​ផ្សេងៗ​ទៀត​។​ល​។​ ​

ការជ្រើសតាំង​នេះ មាន​បក្ខជន​១៥​នាក់ ជុំ​រុះ​៦​នាក់​យកតែ​៩​នាក់ ក្នុងនោះ​អ្នក​ដែល​ត្រូវ​ជាប់ឆ្នោត​ជា​ប្រធាន​មាន ឈ្មោះ ងី​ម​ពុត អនុប្រធាន​ទី​១ នាម​ពៅ អនុប្រធាន​ទី​២​អ៊ុំ​នី​និង​៦​នាក់​ទៀត​ត្រូវ​បានរៀបចំ​តាម​បច្ចេកទេស​និង​បទពិសោធន៍​របស់​រដ្ន​បាល​ជលផល​។​ក្នុងនោះដែរ​ក៏មាន​ការ​ឧបត្ថម​កូន​បង្កង​ចំនួន​១០០០០​ក្បាល​ ​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល ជលផល​កំពង់ធំ បាន​មានប្រសាសន៍ថា​បងប្អូន​បានដឹងហើយថា ការបោះឆ្នោត​ជ្រើសរើស​គ​ណះ​ក​ម្មា​សមាគមន៍​នេសាទ​ពេលនេះ​គី​ពឹង​ផ្អែកលើ​អនុ​ក្រិត​ស្ដីពីរ​ការគ្រប់គ្រង​សហគមន៍​នេសាទ​មាន​អាណត្តិ​៥​ឆ្នាំ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​សហគមន៍​ម្ដង​។​ ​សុំអោយ​បងប្អូន​យល់ថា​រាជ​រដ្នា​ភិ​បាល​បាន​លុប​ឡូ​តិ៍​នេសាទ​នេះ​គោលដៅ​សំខាន់​គី​ប្រគល់​ធន​ន​ធាន​ទាំងនេះ​អោយ​ប្រជា​ពល​រដ្ន​ជា​អ្នកគ្រប់គ្រង កុំ​ច្រឡំ​ថា​ធនធាន​ជលផល​ជា​របស់​មន្ដ្រីជលផល​អោយសោះ​គី​ជា​ធនធាន​របស់​បងប្អូន​គ្រាន់តែ​មន្ដ្រី​យើង​ជា​អ្នកគ្រប់គ្រង​ផ្នែក​បច្ចេកទេស​តែប៉ុណ្ណោះ និង​សូម​ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្របច្បាប់ ។​

​ក្នុងនោះដែរ លោក ប៉ែន វណ្ណ​រិ​ទ្ធ បានធ្វើការ​ផ្តាំផ្ញើរ ដល់​គណៈកម្មការ សហគមន៍​ថ្មី ទី​១ ត្រូវ​សាមគ្គីភាព ផ្ទៃក្នុង​ល្អ ទី​២ មិន​ត្រូវយក​ដែន​របស់​សហគមន៍​នេះ ទៅ​លក់ ជួល ឬ​ប្រវាស់ ទី​៣ ត្រូវ មិន​ត្រូវយក​តួនាទី​របស់ខ្លួន ដើម្បី​បំរើ​ល​ប្រយោជន៍ បុគ្គល​ឬ​ក្រុមគ្រួសារ​ខ្លួន ទី​៤ ត្រូវ​ចាត់​ទុល​អាជ្ញាធរ ភូមិ ឃុំ ប៉ុស្តិ៍​រដ្ឋបាល ជា​អាណាព្យាបាល ទី​៥ ត្រូវ​ស្វែងរក​ដៃគូរ អភិវឌ្ឍន៍ ជាពិសេស​ប​ញ្ជូ​ល​ផែនការ គ្រប់គ្រង​សហគមន៍ ទី​ក្នុង ផែនការអភិវឌ្ឍន៍​ឃុំ ទី​៦ ត្រូវធ្វើ​ការរៀប​ចំបែង​ចែក តួនាទី​ភារៈកិច្ច ក្នុង​ជួរ​គណៈកម្មការ ឲ្យ​បានច្បាស់លាស់ ទី​៧ ធ្វើ​ការផ្ទេរ​ទ្រព្យសម្បត្តិ​សហគមន៍​ចាស់ មក​សហគមន៍​ថ្មី ឲ្យ​បាន​ត្រឹមត្រូវ ខ​ណ្ទ​រដ្ឋបាល​ជលផល កំពង់ធំ មានបំណង​និង​ជួយ​កូន​បង្កង ១​ម៉ឺន​ក្បាល សម្រាប់​លែង​ក្នុង​ដែន​សហគមន៍ នៅក្នុង​ខែ កក្កដា ខាងមុខ ដើម្បី​ឲ្យ​ធានាបាន​នូវ​សហគមន៍ គ្មាន​បទល្មើស​នេសាទ ៕ ​Image10 Image11 Image13 Image14 Image15 Image16 Image17