ម៉ូតូ​ស៊ុយ​សូ​គី​និច​បុក​គ្នា​ជាមួយ​ម៉ូតូ​អា​គុប​ជ្រុង​កំពុង​បត់​ឆ្លងផ្លូវ​បណ្ដាលអោយ​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​២​នាក់​

0

​មនុស្ស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​និង​២​នាក់​បាន​រងរបួស​ស្រាល​ខណៈ​ដែល​ភាគី​ខាង​ម៉ូតូ ស៊ុយ​សូ​គី​និច​មួយ​គ្រឿង​ជិះ ដោយ​យុវជន​២​នាក់​ក្នុង​ល្បឿន​លឿន ហើយ​គេច​រថយន្ដ​មួយគ្រឿង បត់​ឆ្លងផ្លូវ​គេច​ផុត​ទៅ​ហើយ​តែ ក៍​បាន​ទៅបុក ជាមួយ​ម៉ូតូ​អា​គុប​ជ្រុង មួយ​គ្រឿង​កំពុងបើក​ឆ្លងផ្លូវ ជិះ​ដោយ​បុរស​ម្នាក់ យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​10​នាទី​យប់​ថ្ងៃទី ៣០ ខែ​កញ្ញា​ឆ្នាំ​2014 ត្រង់​ចំណុច​មុខ​មន្ទីរពេទ្យ​កាល់ម៉ែ​ត តាម​បណ្ដោយ​ព្រះមុនីវង្ស​ស្ថិតក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ ស៊ុយ​សូ​គី​និច​មួយ​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ 1CM -7597​ភ្នំពេញ​ជិះ​ដោយ​យុវជន​២​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​ល្បឿន យ៉ាង​លឿន​ទិសដៅ​ពី​ត្បូង​ទៅ​ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៍បាន​វាក​អឺ រថយន្ដ​មួយ​គ្រឿង បត់​ឆ្លងផ្លូវ​គេចផុត ទៅហើយ តែ​បាន​ទៅ​បុក​ជាមួយ​ម៉ូតូ​អា​គុប​ជ្រុង​មួយ​គ្រឿង​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AC- 4872 ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​ល្បឿន​លឿន​ល្មម​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ព្យាយាម​បត់​ឆ្លងផ្លូវ​ចំ​ពាក់កណ្ដាល​ម៉ូតូ​អា​គុប​ជ្រុង​ខាងលើ​ពេញ​ទំហឹង បណ្ដាល​អោយ​យុវជន​ខាង​ម៉ូតូ​ស៊ុយ​សូ​គីនិច រង់​របួសធ្ងន់​ចំណែក​២​នាក់​ទៀតរ​ង់​របួសស្រាល​ត្រូវ​បងប្អូន​ដែល​នៅ​កន្លែងកើតហេតុ​នាំគ្នា​ចាប់បី​ចូល​មន្ទីរពេទ្យ កាល់ម៉ែ​ត​។​

បន្ទាប់ពី​កើតហេតុ​ភាគី​ទាំំង​២​បាន​ហៅ​ក្រុមគ្រួសារ​មក​ដល់​កន្លែង​កើតហេតុ ជជែក​គ្នា​យក​ត្រូវ​រាងៗ​ខ្លួន​នៅ​ពេល​នោះ សមត្ថកិច្ច​មូលដ្ថាន​ក៍​បាន​ចុះ​មក​ដល់​កន្លែ​ង​កើតហេតុ​ធ្វើការ​សម្របសម្រួល​ហើយ​ភាគី​ទាំង​២ ក៍​បានរ​ស្មើគ្នា ហើយ​ក៍​បាន​យក​ម៉ូតូ​ជិះ​ទៅ​ផ្ទះ​រាងៗ​ខ្លួន​៕​
1

2