តំណាងលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត “ដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ញ៉ុញ វុឌ្ឍី នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា

0

ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត “ដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ញ៉ុញ វុឌ្ឍី នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ កំពុងសម្រាកស្នាក់នៅព្យាបាលជំងឺក្នុងការិយាល័យ” នាព្រឹកថ្ងៃចន្ទ ទី ១៣ ខែមីនា ឆ្នាំ២០២៣ ។
ឆ្លៀងក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរង បាននាំយកថវិកាឧបត្ថម្ភរបស់លោកស្នងការ ចំនួន ១,០០០,០០០៛(មួយលានរៀល) ទឹកសុទ្ធចំនួន ២កេសដើម្បីចូលរួមចំណែកកាត់ បន្ថយលើការព្យាបាល និងការចំណាយផ្សេងៗបានចំនួន។ ព្រមទាំងពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវផងដែ៕