ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់ រួម​និង​ថ្នាំញៀន​៥​ក​ញ្ជា​ប់

0

​ខេត្តក្រចេះ ៖ នគ​បាល​ក្រុង​ក្រចេះ ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​និង​ប្រ់​ប្រាស់​គ្រឿងញៀន ចំនួន​៤​នាក់ កាលពី​រសៀល​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវបំបែក​ខ្លា​ស្ទុះ ស្ថិតក្នុង​ភូមិ​កា​ប៉ូ សង្កាត់​អូ​ឬ​ស្សី ក្រុង​ក្រចេះ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត ស្នា​ង​ការន​គ​បាល​ខេត្តក្រចេះ ។​1

 

ក្នុង​ប្រតិបត្តិការ​នេះ ដឹកនាំ​និង​សម្របសម្រួល​ដោយ​លោក ធុច បញ្ជៈ​សន្តិភាព ព្រះរាជអាជ្ញារង​អម សាលាដំបូង​ខេត្តក្រចេះ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​ក្រចេះ និង ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូ​ឬ​ស្សី​រួម​និង​អាជ្ញាធរ​មូលដ្ឋាន បានធ្វើការ​ឡោម​ព័​ទ្ឋ​និង​ឆែកឆេរ ឃ្លាំង និង​កា​រាស់ ខាងលើ និង​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​កូន​ថៅកែ​រកា​រាស់​សាំង​ម្នាក់ និង​បក្ស​របស់គេ​៣​នាក់​ទៀត ។​

 

​សមត្ថកិច្ច​បានអោយដឹង​ថា បន្ទាប់ពី​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ឯក សុ​ខេន ក្នុងចំណោម បក្សពួក​របស់គេ​រួម​និង​ថ្នាំញៀន​ចំនួន​២​ក​ញ្ជា​ប់ នៅក្បែរ វិទ្យាល័យ ក្រុង​ក្រចេះ ហើយ​តាម ចំលើយសារភាព​របស់ ជនសង្ស័យ ទើប​សមត្ថកិច្ច​ឈាន ដល់​ការចាប់​ឃាត់ខ្លួន​បក្សបួក​គេ​ចំនួន​៣​នាក់​ទៀត រួម​និង​សំភារៈប្រើប្រាស់​មួយចំនួន​ផងដែរ ។4

 

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទី​១​ឈ្មោះ សុខ រ៉ែ​ន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​កា​ប៉ូ សង្កាត់​អូ​ឬ​ស្សី ក្រុង​ក្រចេះ ទី​២​ឈ្មោះ សុខ ឌី​ដា​រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាម​ន្ត្រី យោធា មាន​ទីលំនៅ​ក្នុងភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ទី​៣​ឈ្មោះ លន់ វ​ទី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កា​ប៉ូ សង្កាត់​អូ​ឬ​ស្សី ក្រុង​ក្រចេះ និង​ទី​៤​ឈ្មោះ ឯក សុ​ខេន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូ​ឬ​ស្សី​២ សង្កាត់​អូ​ឬ​ស្សី ក្រុង​ក្រចេះ ក្នុងនោះ សមត្ថកិច្ច​ដកហូត​វត្ថុ​តាំង​រួមមាន ថ្នាំញៀន​៤​ក​ញ្ជា​ប់​ធំ និង​១​ក​ញ្ជា​ប់​តូច ជញ្ជីង​សម្រាប់​ថ្លឹង ១​គ្រឿង ថវិការ​ចំនួន​៥០០​ដុល្លា និង​៤០​ម៉ឺន​រៀល ម៉ូតូ​ចំនួន​៣​គ្រឿង ទូរ​សព្ទ័​ដៃ​ចំនួន​៤​គ្រឿង និង ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនូ​ន​ទៀត ។​6

 

ជនសង្ស័យ​ទាំង​៤​នាក់ រួម​និង​វត្ថុ​តាំង​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះ អាសន្ន នៅ​អធិការ​រដ្ឋា​ន នគ​បាល​ក្រុង​ក្រចេះ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ បន្តរ​តាម​និតិ​វិធី​ច្បាប់​៕