រដ្ឋបាលឃុំសាលាវិស័យ បើកកិច្ចប្រជុំប្រចាំខែសាមញ្ញលើកទី១១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំសាលាវិស័យ ពីការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋក្នុងមូលដ្ឋាន

0

កំពង់ធំ÷ លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានដឹកនាំកិច្ចប្រជុំប្រចាំខែសាមញ្ញលើកទី១១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំសាលាវិស័យ បានលើកឡើងពីការអភិវឌ្ឍក្នុងឃុំទាំងមូល គឺថ្នាក់ដឹកនាំឃុំបានបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋ និងសេវាសាធារណៈបានល្អ ជូនដល់សាធារណៈជន ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាននៅក្នុងដែនសមត្ថកិច្ចឃុំរបស់ខ្លួន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

លោក ជិន ហ៊ីន បានបង្ហាញពីសកម្មភាពដែលឃុំសាលាវិស័យធ្វើ គឺបម្រើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងមានទំនួលខុស ត្រូវខ្ពស់។ ធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្ត ទាំងការរស់នៅ ទាំងការមកទទួលសេវា ប្រកបមានភាពកក់ក្តៅ មានទំនុកចិត្តខ្ពស់ បំពេញនូវតំរូវការផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាព័ត៌មានទូទៅដែលទាក់ទង នឹងសេវាផ្សេងៗរបស់រដ្ឋបាលឃុំ។ ដោយអនុវត្តន៍ឲ្យស្របទៅនឹងទស្សនៈវិស័យរបស់ឃុំសាលាវិស័យ គឺ “បំរើផល ប្រយោជន៍ប្រជាពលរដ្ឋ និងសេវាសាធារណៈឲ្យបានល្អ” និងខិតខំប្រឹងប្រែងដើម្បីបំរើប្រជាពលរដ្ឋក្នុង ឃុំសាលាវិស័យ ធ្វើឲ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់អំពីសេវានៅរដ្ឋបាលរបស់ឃុំសាលាវិស័យ។

លោកប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានពន្យល់បន្ថែមពីការសម្រេចឲ្យបានតាមគោលដៅដែលបានកំណត់ទុក ឃុំនិងពង្រឹងនូវសមត្ថភាពមន្រ្តីឲ្យសមស្របជា មន្រ្តីបំរើផលប្រយោជន៍ប្រជាពលរដ្ឋដោយមានទំនាក់ទំនងល្អ មានភាពរួសរាយរ៉ាក់ទាក់ ទន់ភ្លន់ សុភាព រាបសារ ផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ មានតម្លាភាព និងធ្វើការផ្តល់ព័ត៌មាន តាមការចងដឹងចង់បាន របស់ប្រជាពលរដ្ឋដែលមកទទួលសេវា ពិសេសធនធានដែលទើបនឹងចូលថ្មីបណ្តុះបណ្តាលឲ្យមានសមត្ថភាព ប្រកបដោយគុណភាព។ មានការផ្សព្វផ្សាយ ការបិទនូវផ្ទាំងព័ត៌មាន ផ្ទាំងតំលៃនៃសេវាផ្សេងៗ….ជាដើម។

លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យបានជំរុញលើកទឹកចិត្តជូនសាធារណជន ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ដោយគ្មានការរើសអើងជាតិសាសន៍ ឋានៈតួនាទី ពណ៌សម្បុរ អ្នកមានអ្នកក្រ ឬនិនាការនយោបាយណាមួយឡើយ ដោយផ្តល់នូវតម្លាភាព ផ្តល់ឲ្យប្រជាពលរដ្ឋ នូវអ្វីដែលពួកគាត់ចង់បាន និងលើកស្ទួយដល់ជីវភាពរស់នៅ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដោយធ្វើការចុះមូលដ្ឋានផ្ទាល់ ដើម្បីឲ្យដឹងច្បាស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយនូវព័ត៌មានផ្សេងៗដែលជាប្រយោជន៍ដល់ឃុំ និងសង្គមជាតិទាំងមូល។