​​កុមារា​មិនទាន់​គ្រប់​អាយុ​បើក​គោយន្ត​ដឹក​ដី​ធ្វើ​ក្អមឆ្នាំង​ដាច់​កង់​ក្រឡាប់​ផ្ងាជើង​

0


កំពង់ឆ្នាំង​៖​កុមា​រាជា​អ្នកបើកបរ​គោយន្ត​ម្នាក់​បាន​រងរបួស​ស្រាល នៅពេល​គោយន្ត​ដឹក​ដី​ធ្វើ​ក្អមឆ្នាំង​១​គ្រឿង​របស់គេ​បាន​ក្រឡាប់​ក្បាល​ធ្លាក់ចូល​ស្រែ​បះជើង​ឡើងលើ​ចាក់ដី​ចោល​ពេញ​ផ្លូវ ដោយសារ​កំពុងតែ​បើកៗ គោយន្ត​នោះ​ដាច់​កង់​ម្ខាង​ទាញ​ធ្លាក់​ពីលើ​ផ្លូវ​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៣ ស្ថិតក្នុង​ភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ។​DSC09875
​ ​សាក្សី​នៅ​កន្លែងកើតហេតុ​បានឃើញ​ករណីនេះ​បានអោយដឹងថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​គោយន្ត​នេះ​ដឹក​ដី​ធ្វើ​ក្អមឆ្នាំង​ពេញ​ទ្រុង​បើកបរ​ដោយ​កុមារា​ម្នាក់​អាយុប្រមាណ​ជា​១៥​ឆ្នាំ​ចេញពី​ភ្នំ ធ្វើដំណើរ​ពី​កើ​តទៅ​លិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៣ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ គោយន្ត​នេះ​បាន​ដាច់​កង់​ខាងស្តាំ​រេ​ចង្កូត​ធ្លាក់ចូល​ស្រែ​ក្រឡាប់​បះជើង​ឡើងលើ ចំណែក​ទ្រុង​ដាក់​ដី​ខាងក្រោយ​ក្រឡាប់​នៅលើ​ថ្នល់ជាតិ​ចាក់ដី​ចោល​ពេញ​ផ្លូវ ចំណែក​អ្នក បើកបរ​កុមា​រាជា​អ្នកបើកបរ​គ្រាន់តែ​រងរបួស​ស្រាល​តែប៉ុណ្ណោះ​។​DSC09874
​ ​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​នៅក្បែរ​កន្លែង​កើ​ហេតុ​បាន​និយាយ​ដូៗ​គ្នា​ថា​៖​គេ​តែង​សង្កេតឃើញ​អ្នកបើក​គោយន្ត​មួយ​នេះ បើក​ដឹក​ដី​តាមផ្លូវ​នេះ​រាល់ថ្ងៃ គឺ​គេ​បើក​លឿនៗ​ណាស់ ម្យ៉ាង​អ្នកបើក​នៅ​មិនទាន់​គ្រប់​អាយុ​បើកបរ​ទៀតផង នេះ​សំណាង​ហើយ​ដែល​មិនបាន​បង្ក​គ្រោះ ថ្នាក់​ដល់​អ្នក​ដ៏​ទៃ ដោយសារ​ពេល​គោយន្ត​រេ​ពេញ​ផ្លូវ​មិនមាន​រថយន្ត​ឬ​ម៉ូតូ​ឆ្លងកាត់​កុំ​អី​អាច​បង្ក​គ្រោះថ្នាក់​ដល់​គេ​មិនខានឡើយ​។​DSC09867
​ករណីនេះ​ពួកគាត់​សុំ​សំណូមពរ​ដល់​សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៏ មេត្តា​ពិនិត្យមើល អ្នកបើកបរ​វ័យក្មេង​មិនទាន់​គ្រប់​អាយុ​នេះ​ផង បើ​ឪពុកម្តាយ​បណ្តែតបណ្តោយ​អោយ​បើកបរ​តាមផ្លូវ​សា​ធា​រណះ​នេះ​ទៀត ថ្ងៃ​ណាមួយ​ពិតជា​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​មិនខានឡើយ​៕
​ ​ ​ ​ ​ ​ ​ ​ ​