លោកជំទាវ ឌិត នីតា សាយ សំអាល់ អញ្ជើញជាអធិបតីភាពក្នុងពីធីសម្ពោធសមិទ្ធផលនានាសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ លោកជំទាវ ឌិត នីតា សាយ សំអាល់ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន .ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ និងលោកជំទាវ ហៀក ហ៊ីមុ ល្លី អភិបាលរងខេត្តនាព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៣ បានអញ្ជើញចូលរូមក្នុង ពីធីសម្ពោធ សមិទ្ធផលនានាសាលាមត្តេយ្យធនធានក្រុងព្រះសីហនុអបអរសាទរខួបលើកទី៤៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា។

លោកស្រី កុល សុភាព នាយិកាសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ បានមានប្រសាសន៍ថា សាលាមត្តេយ្យធនធានក្រុងដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវកោះពស់ក្រុមទី១៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុមខេត្តព្រះសីហនុ។សាលាមត្តេយ្យធនធានក្រុង កសាងឡើងឆ្នាំ១៩៨៦ និងឆ្នាំ១៩៨៧ ដោយមានអគារឈើពីខ្នងក្នុងនោះមានបួនបន្ទប់ទទួលសិស្សចូលរៀនចំនួន ១០៥នាក់ មានលោកគ្រូ អ្នកគ្រូ ១២នាក់រួមទាំងនាយិកាម្នាក់។កាលនោះដោយសារ មិនថ្នាក់សម្រាប់បង្រៀនគ្រាប់គ្រាន់ ជាហេតុតម្រូវឲ្យ សិស្សខ្លះត្រូវរៀននៅក្រៅថ្នាក់ដែលមានភាពលំបាកខ្លាំងរហូតមកដល់ឆ្នាំ១៩៩៦ និងចុងឆ្នាំ ២០០៤ កំណើន សិស្សកើនដល់ចំនួន ១៨៦នាក់ បណ្ដាលឲ្យសិស្សនៅតែខ្វះបន្ទប់រៀនដដែល ដោយក្នុងឆ្នាំ២០០៧ អគារមួយ ខ្នងបានបង្កើតឡើងបន្ថែមមួយទៀតដោយក្នុងនោះមាន ៣បន្ទប់ត្រូវបានសាងសង់ឡើងដែលជាអំណោយរបស់ សប្បជនសមាគមន៍អារិយ្យធម៌ខ្មែរ នៅទីក្រុងប៉េកាំងតាមរយៈស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ហើយដើម្បី  ឆ្លើយតបទៅនឹងតម្រូវការកំណើនសិស្សដែលមាននៅពេលបច្ចុប្បន្ននេះគឺចំនួន ២៦៩នាក់ ស្រី ១៦៨នាក់ ជាការពិតណាស់នៅពេលនេះបន្ទប់សិស្សសម្រាប់គ្រូបង្រៀន និងរៀនមានតែ ៦បន្ទប់ ហើយការសិស្សនៅ តែបន្តកើនឡើងជារៀងរាល់ឆ្នាំគិតជាមធ្យមក្នុងមួយថ្នាក់មានចំនួនចន្លោះពី ៤០នាក់ទៅ ៥០នាក់ដោយឆ្លើយតប ទៅនឹងក្រសួងអប់រំយុវជននិងកីឡាគឺជាពិតមែនដោយបានផ្ដល់ឱកាសឲ្យកុមារគ្រប់អាយុបានចូលរៀនគ្រប់ៗគ្នា ហើយចំណែកទាំងអស់នេះក៏មានការចូលរួមខិតខំប្រឹងប្រែងរបស់អ្នកគ្រូរួមទាំងឆន្ទៈនិងលះបង់គ្រប់បែបយ៉ាងមិនមានការខ្លាចនឿយហត់អ្វីឡើយហើយលោកគ្រូអ្នកគ្រូចង់ឲ្យពួកគេទទួលបានការអប់រំពេញលេញក្លាយខ្លួនទៅជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិនាពេលថ្ងៃអនាគត។

ក្នុងនាមតំណាងឲ្យលោកគ្រូ អ្នកគ្រូ គណៈកម្មាធិការគ្រប់គ្រងសាលា សហគមន៍ មាតា បិតា សិស្ស សិស្សានុសិស្សនិងកុមារតូចៗទាំងអស់ដែលរៀននៅសាលាមត្តីធនធានក្រុងនិងក្នុងនាមលោកស្រីផ្ទាល់សូមថ្លែងអំណរគុណនិងសម្ដែងនៅសេចក្ដីគោរពប្រកបដោយកតញ្ញូតាធម៌ជ្រាវជ្រៅបំផុតចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរសជន លោកគ្រូ អ្នកគ្រូ មាតា បិតាអាណាព្យាបាលរួមទាំងគណៈអធិបតីភ្ញៀវកិត្តិយសទាំងអស់ដោយបានយកចិត្តទុកដាក់លើវិស័យអប់រំកុមារតូច ៗ។

នាឱកាសនោះលោកជំទាវ ឌិត នីតា សាយ សំអាល់ បានមានប្រសាសន៍រំលឹកពីសាវតា នៃសាលា មត្តេយ្យ ធនធានក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២០ មានស្ថានភាពខុសពីបច្ចុប្បន្ននេះ ដោយមិនទាន់មានសមិទ្ធ ផលនានាដូចថ្ងៃនេះទេ ប៉ុន្តែក្រោមការគិតគូរ និងឧបត្ថមគាំទ្រខ្ពស់ពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានធ្វើឱ្យសាលា  នេះប្រែមុខមាត់ថ្មី ជាមួយសមិទ្ធផលនានាបានកើតឡើង ហើយកំណើនសិស្ស និងបរិស្ថានសាលាល្អ ដោយនាពេលថ្មីៗនេះ សាលាទទួលបានជ័យលាភីជាបន្តបន្ទាប់ រួមមាន«ជ័យលាភីសាលាមេត្រីបរិស្ថាន ឆ្នាំ២០២២» និង «ជ័យលាភីសាលារៀនស្អាត»សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេសផងដែរហើយក្នុងឱកាសនោះដែរលោកជំទាវ បានចាត់ទុកថា សាលាមត្តេយ្យដើរ តួនាទី យ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលកុមារឱ្យលូតលាស់ លើផ្នែករាងកាយចំណេះដឹង បញ្ញាស្មារតី ស្របតាម គោលនយោបាយ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធន ធានមនុស្ស ចាប់តាំងពីវ័យកុមារ រហូតដល់មនុស្សពេញវ័យ។ក្នុងនោះលោកជំទាវ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងការកសាងនូវសមិទ្ធផលទាំងឡាយក្នុងសាលា ដើម្បីជាឧត្តមប្រយោជន៍ដល់ការសិក្សារៀនសូត្រនិងការលូតលាស់របស់កុមារដែលជាក្តីសង្ឃឹម និងអនា គតរបស់ប្រទេសជាតិ៕នាគសមុទ្រ