Chelsea បន្ត​ឈរ​កំពូល​តារាង Baclay Premier League ក្រោយ​ឈ្នះ Arsenal 2-0

0

​ក្លិប​តោ​ខៀវ Chelsea នៅតែ​រក្សា​តំណែង​កំពូល​តារាង​ក្នុង​ក្របខណ្ឌ Baclay Premier League បន្ទាប់ពី​បាន​ប្រកួត​ក្នុងផ្ទះ​យកឈ្នះ​កាំភ្លើង​ធំ Arsenal ដោយ​លទ្ធផល 2-0 កាលពី​យប់ម្សិល​មិញ​នេះ​។​
​ការប្រកួត​នៅ​តង់​ទី​១ ក្រុម​ម្ចាស់ផ្ទះ Chelsea អា​ចរក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​កីឡាករ Eden Hazard នៅ​នាទី​ទី​២៧ ។​
​លុះ​ការប្រកួត​ចូលដល់​តង់​ទី​២​នៅ​នាទី​ទី​៧៨ ខ្សែប្រយុទ្ធ Diego Costa (​ឌី​ហ្គោ កូ​ស្តា​) រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ទៀត​ជួយ​ឲ្យ Chelsea នាំមុខ Arsenal 2-0 ហើយ​លទ្ធផល​នេះ​បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​។
​គួរ​បញ្ជាក់ថា បច្ចុប្បន្ន Chelsea កំពុង​ឈរ​នៅ​កំពូល​តារាង Baclay Premier League ដោយមាន​១៩​ពិន្ទុ​នាំមុខ​ក្រុម​លេខ​២ Manchester City ៥​ពិន្ទុ ចំណែក Southampton ឈរ​នៅ​លំដាប់​ទី​៣​មាន​១៣​ពិន្ទុ ៕