ឯកឧត្តម គួច ចំរើន យើងអាចប្រើប្រាស់សហគមចំនួន០៥រួមគ្នាដើម្បីគ្រប់គ្រងនិងតាមដានរាល់សកម្មភាពក្រុមក្មេងទំនើងបានគ្រប់ពេលវេលា

0

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នូវក្នុងជំនួប ធ្វើការអប់រំណែ នាំក្រុមក្មេងទំនើងចំនួន ០២ក្រុម មានគ្នា ២៥នាក់ ស្រី ០១នាក់ នាព្រឹកថ្ងៃទី១៦ខែ មិថុនា ឆ្នាំ ២០២៣នៅស្នង ការដ្ឋាននគបាលខេត្តព្រះសីហនុ ឯកឧត្តម បានផ្តល់ជាអនុ ប្រសាសន៏ថាដើម្បីគ្រប់គ្រងរាល់សកម្មភាព ក្រុម ក្មេង ទំនើងគ្រប់ពេលវេលាបានយើងត្រូវប្រើប្រាស់សហគមចំនួន០៥រូមគ្នា។

ក្នុងនោះសហគមទាំង០៥រួមមាន៖ទី១.ឪពុក ម្តាយ .ទី២.សហគមមានមេភូមិ ចៅសង្កាត់ចូលរួម ទី៣.សហគមគ្រូបង្រៀន . ទី៤.កងកម្លាំងប្រដាប់អាវុធ និងទី៥ស្ថាប័នតុលាការ។ ហើយក្រុមទាំង៥នេះ ត្រូវ បង្កើត telegram ក្នុងការចូលរួមតាមដានគ្រប់គ្រងឱ្យមានប្រសិទ្ធភាព ។ដោយត្រូវអនុវត្តនសាលារៀននិង ឪពុក ម្តាយត្រូវរាយការចូលក្នុងក្រុមtelegramដល់សាលាហើយនាយកសាលាត្រូវត្រួតពិនិត្យវត្តមានឪ្យបានត្រឹមត្រូវរាយការណ៍ពីការវិលត្រឡប់ទៅផ្ទះនៅពេលកូនរបស់ខ្លួនទៅដល់ផ្ទះ អាណាព្យាបាលត្រូវរាយការណ៍ចូលក្នុងក្រុម ដើម្បីធានាថាកូនរបស់ ពួកគាត់បានវិលត្រឡប់មកដល់ផ្ទះវិញហើយ បើសិនក្មេងទាំងអស់នេះគេច មិនចូល សាលា គ្រូត្រូវរាយការណ៍ មកអាណាព្យាបាល ដើម្បីយើងមានវិធានការទប់ស្កាត់បានទាន់ពេលវេលា។

ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យក្រុមក្មេងទំនើងទាំងនោះ ត្រូវទៅបង្ហាញ ខ្លួននៅ ប៉ុស្តិ៍រដ្ឋបាលក្នុងមួយអាទិត្យឱ្យបានម្តង រយៈពេល ១០អាទិត្យ ដើម្បីធានាថា កូនរបស់អស់លោកបានធ្វើការកែ ខ្លួនឱ្យ មានគុណតម្លៃដល់ក្រុមគ្រួសារ ប្រសិនបើនៅតែបន្តបង្កើតក្រុមបក្សពួក ប្រើអំពើហឹង្សាលើកក្រោយ មិនមាន ការ លើក លែងនោះទេ គឺអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន ព្រមទាំងស្នើសុំឱ្យអាណាព្យាបាល ត្រូវ ធានាកូនយកទៅវិញ និងបន្តខិតខំអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ និងអនុវត្តវិធានការអប់រំឱ្យបានហ្មត់ចត់ ដោយធ្វើការតាមដានដាក់វិន័យតាមគ្រួសារ ទន្ទឹមនោះសហគមទាំង៥ ត្រូវរួមគ្នាសហការតាមដានជាប់ជាប្រចាំ ហើយនេះក៏ជាឱកាសចុងក្រោយសម្រាប់ផ្តល់ឱកាសឱ្យក្រុមក្មេងទាំង ២៥នាក់ វិលចូលការសិក្សាវិញ ហើយការ បង្កើតបក្សពួកប្រព្រឹត្តអំពើល្មើស ជាអំពើដែលសង្គមជាតិស្អប់ខ្ពើមជាទីបំផុត បង្កអសន្តិសុខក្នុងសង្គម ត្រូវស្តាប់ តាមការអប់រំរបស់ឪពុក ម្តាយ និងសហគមមូលដ្ឋានឪ្យបានជាប់ជាប្រចាំ។

គួរបញ្ជាក់ងដែរ​៖ក្រុមក្មេងទំនើងចំនួន ០២ក្រុម មានគ្នា ២៥នាក់ ស្រី ០១នាក់ ខាងលើ ថ្មីៗនេះបាន បង្កើត បក្សពួក បងធំ បងតូច ប្រព្រឹត្តអំពើល្មើសប្រើប្រាស់អំពើហឹង្សាវាយតប់គ្នានៅតាមទីសាធារណៈ បង្ករ ប៉ះយ៉ាង ធ្ងន់ធ្ងរដល់អសន្តិសុខក្នុងសង្គម ត្រូវបានសមត្ថកិច្ចប៉ូលិស ស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុ ចាប់ ខ្លួន ដោយរាល់ទង្វើរបស់ពួកគេគឺជាបទល្មើសមានស្ថានទម្ងន់ទោស ប្រឈមមុខនិងទោសទណ្ឌ ដាក់ ពន្ធនាគារ ប៉ុន្តែរដោយយល់ឃើញថា ពួកគេនៅក្មេង ស្ថិតក្នុងវ័យសិក្សា ឯកឧត្តម គួច ចំរើន ក៏សម្រេចធ្វើការអប់រំណែនាំ ដើម្បី ឱ្យពួកគេកែប្រែ ខ្លួននិងបានចូលសាលារៀន វិញ ។ក្នុងករណីនៅតែបន្តប្រើអំពើហឹង្សាលើកក្រោយ ទៀតគឺមិនមាន ការ លើក លែងនោះទេ គឺអនុវត្តទៅតាមផ្លូវច្បាប់ជាធរមានហើយ៕

នាគសមុទ្រ