ប្រជាពលរដ្ឋមាន ចម្ងល់ថា កម្លាំងចម្រុះបានចុះប្រតិបត្តិការការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាបនៅជារៀងរាល់ថ្ងៃហេតុអ្វីបានជាមានបទល្មើសនៅសល់

0

កំពង់ធំ៖  បទល្មើសនេសាទ មានការកើនឡើងជាលំដាប់ ជាហេតុធ្វើឲ្យមានការ ងឿងឆ្ងល់ពីសំណាក់ មហាជនទូរទៅថា កម្លាំងចម្រុះប្រចាំការនៅនឹងទន្លេរ រាប់ខែរាប់ឆ្នាំ ចុះហេតុអ្វីបានជា នៅមានបទល្មើស ហើយការបង្រ្កាបនេះ បានបង្រ្កាបជាប្រចាំឬបង្រ្កាបម្តងម្កាល  ឬបង្រ្កាបតែនៅពេលមានបទបញ្ជាពីរាជរដ្ឋាភិបាល បានជាបទល្មើសចេះតែមាន មិនចេះអស់ ម្យ៉ាងទៀតបទល្មើសទាំងនេះ មិនមែនដាក់មួយម៉ោង ២ ម៉ោងរួចឯណា ដាក់មិនម្តងមិនក្រោម៧ថ្ងៃនោឡើយ។

ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង ប្រធានក្រុមការងារព្រមទាំងសហការរី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុចផ្ទះឆេះដល់ខ្វែងក្របី(លំហរទន្លេ) ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

កម្លាំងចម្រុះចុះប្រតិបត្តិការការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាបទទួលបានលទ្ធផល គឺបង្កសំណុំរឿងបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនប្រវែង៦០០ ម៉ែត្រ របាំងស្បៃមុងប្រវែង១៥០ម៉ែត្រ ឡុកចំនួន១៦គ្រឿងលប/លូចំនួន១៦មាត់ បង្គោលចំនួន៣៧០ដើមចាក់លែងត្រីស្រស់ចំរុះចំនួន២០គីឡូក្រាមចូលទន្លេវិញ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង ប្រធានក្រុមការងារ បានលើកឡើងពី បញ្ហាការបិទឡូតិ័នេសាទ ព្រោះរដូវនេះជារដូវត្រីពង ការពារឲ្យបានទាន់ពេលវេលា ដើម្បីការពារកុំឱ្យផុតពូជត្រី និងបានផ្សព្វផ្សាយបន្ថែមដល់ប្រជានេសាទ ដែលនេសាទហួសដែនកំណត់ និងប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ ត្រូវតែផ្អាកនេសាទជាបណ្ដោះអាសន្នកុំឱ្យមានបញ្ហាកើតឡើង។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រើមធ្យោបាយ ជាការណូតចំនួន៣គ្រឿង  អស់ប្រេងចំនួន៦០លីត្រ ប្រើប្រាស់កម្លាំងចូលរួមសរុបចំនួន០៩នាក់ នគរបាលសេដ្ឋកិច្ចចំនួន០១នាក់ សឹករងខេត្តចំនួន០២នាក់ ខណ្ឌរដ្ឋបាលជលផលចំនួន០៣នាក់ បរិស្ថានចំនួន០៣នាក់ ។
បញ្ហាប្រឈម÷ខ្វះខាត ប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងម៉ាសុីន សំរាប់ប្រើប្រាស់ ខ្វះខាតថវិកាទិញម្ហូប ទឹកសុទ្ធ សម្រាប់ហូបចុក ខ្វះខាតសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ សំណូមពរ÷ ស្នើសុំប្រេងសាំង  ប្រេងម៉ាស៊ូត ប្រេងម៉ាសុីន សម្រាប់ប្រើប្រាស់ ស្នើសុំសម្ភារ: និងថវិកាសម្រាប់ចំណាយលើការហូបចុក ប្រើប្រាស់ប្រចាំថ្ងៃ។