លោក ក្រាក់ សម្ភស្ស ព្រួយបារម្មណ៍ពីប្រាក់ចំណាយប្រចាំថ្ងៃសម្រាប់កូនសិស្សជាង៣០នាក់

0

សៀមរាប÷ អតីតអ្នកប្រដាល់ជើងខ្លាំងតាំងពីទសវត្សរ៍ ១៩៩០ ស្មងដែកស្រែកទាប្រលឹង លោក ក្រាក់ សម្ភស្ស បច្ចុប្បន្ន កំពុងបង្ហាត់សិស្សគុន(ក្បាច់ប្រដាល់គុនខ្មែរ)ដល់កូនសិស្សជាង៣០នាក់មកពីបណ្តារខេត្តក្នុងប្រទេសកម្ពុជា។ ក្លឹបរបស់លោក ក្រាក់ សម្ភស្ស មានឈ្មោះថា ជ័យយ៉ាហនុមានគុនខ្មែរ មានទីតាំងស្ថិតនៅដីឡូតិ៍ក្រវ៉ាន់សៀមរាប ភូមិទួលគ្រួស ឃុំស្នារសង្គ្រាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក ក្រាក់ សម្ភស្ស បានអោយដឹងថា បច្ចុប្បន្ននេះចំពោះអង្ករមានសម្រាប់ដាំបាយហូបមានច្រើនគ្រាន់ ដែលទទួលបានពីសប្បុរសជនជិតឆ្ងាយនាពេលកន្លងមក លោកបានព្រួយបារម្មណ៍លើការចំណាយថ្លៃទិញបន្លែត្រីសាច់ សំរាប់អាហាពីរពេលក្នុងមួយថ្ងៃ ត្រូវចំណាយខ្ទង់២០០០០០រៀល(ម្ភៃម៉ឺនរៀល) ជារៀងរាល់ថ្ងៃ។
កន្លងមកលោកធ្លាប់បានដឹកនាំកូនសិស្ស ចូលរួមការប្រគួតប្រដាល់តាមកម្មវិធីបុណ្យក្នុងខេត្តសៀមរាប ដើម្បីដឹងពីសមត្ថភាពរបស់កូនសិស្សពេលប្រគួត លោកសង្ឃឹមថាមិនយូរនោះទេ កូនសិស្សគុនរបស់លោក និងអាចទទួលការប្រគួតកម្មវិធី ប្រដាល់ធំៗបាន។
លោកលើកឡើងថា បច្ចុប្បន្ននេះកូនសិស្សរបស់លោក មិនទាន់អាចរកចំណូលបាននោះទេ លោកសង្ឃឹមលើសប្បុរសជន ជួយឧបត្ថមគាំទ្របន្តទៀត ទើបក្លឹបមានលទ្ធភាពបន្តទៅមុខ និងសម្រេចបានទៅតាមផែនការណ៍ ដែលបានសង្ឃឹមទុក។
លោក ក្រាក់ សម្ភស្ស មានវ័យជាង៤០ឆ្នាំ(៤០ក្រាស) មានបំណងចង់ឡើងប្រដាល់ម្តងទៀត តែសុំប្រគួតជាមួយ អ្នកប្រដាល់ជំនាន់គាត់ សេរីចាស់ដូចគ្នា លោកថាថ្ងៃណាមួយនិងមានកម្មវិធីប្រដាល់តាមសន្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ចាប់គួរអោយលោកឡើងប្រគួតមិត្តភាព ហើយចំពោះការប្រគួតនេះលោកស្ឃឹមថា អាចជួយអោយគាត់មានលទ្ធភាពរកចំណូលបានមួយចំនួន ដើម្បីទ្ររទ្រង់ដល់សិស្សគុនក្នុងក្លឹបផងដែរ។
ដោយក្តីស្រលាញ់ និងគាំទ្ររដល់វិស័យកីឡាប្រដាល់គុនខ្មែរ ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៣នេះ លោកមេបញ្ជាការ វរសេនាតូចលេខ៨៩ បានចាត់តាំងអោយក្រុមការងារ នាំយកអង្ករចំនួន១០០គីឡូក្រាមជូនដល់ក្លឹបជ័យយ៉ាហនុមានគុនខ្មែរផងដែរ។ សូមសប្បុរជនទាក់ទងទៅលោក ក្រាក់ សម្ភស្ស ផ្ទាល់លេខទូរស័ព្ទ ០៨៨ ៧១ ២២ ៩៧៤ / ០៩៦ ៩០ ៨៧ ៥៧៤