​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង Capital និង រថយន្ត Vigo

0


​សៀមរាប : ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន Capital និង រថយន្ត Vigo បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​០៦​ខែតុលា​ឆ្នាំ​២០១៤​កន្លងទៅ​នៅត្រង់ចំណុច​លើផ្លូវ​ជាតិ​លេខ​៦​ស្ថិតនៅ​ភូមិ​ខ្ចាស់ ឃុំ ខ្ចាស់ ស្រុក សូទ្រនិគម​ន៍ ខេត្តសៀមរាប ។02 kheng khemra 07-10-2014

ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការ​នេះ​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​គឺមាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន Capital ចំណុះ​៤៥​កៅអី​បាន​បើក​ពី​ទិស​ខាង កើត ស្រប ជាមួយនិង​រថយន្ត Vigo មួយគ្រឿង​នេះ​ដោយ​រថយន្ត Vigo បើក​ពីមុខ​រថយន្តក្រុង​រួច​អ្នកបើករថយន្ត Vigo នេះ​បាន​ឈប់​រថយន្ត​ដើម្បី​និយាយ​ទូរស័ព្ទ​នៅពេលដែល​

អ្នកបើករថយន្ត Vigo ជា​ស្ត្រី​បាន​និយាយ​ទូរស័ព្ទ​រួច​ក៏បាន​បើករថយន្ត​បត់​ស្រប​ពេលដែល​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន Capital ចំណុះ​៤៥​កៅអី​មកដល់​ផង​នោះ​ក៏​បណ្តាលអោយ​រថយន្តក្រុង​បើក​មក​បុក​ចំ​ផ្នែក​ចំហៀង​ខាងឆ្វេង​របស់​រថយន្ត Vigo បណ្តាល​ស្ត្រី​ម្នាក់​បើករថយន្ត Vigo នេះ​ទទួលរង​គ្រោះថ្នាក់​ធ្ងន់ ដោយឡែក​សម្រាប់​អ្នកជិះ​ក្នុង​រថយន្ត ក្រុង មិនមាន​គ្រោះថ្នាក់​នោះទេ ។ ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ​បានបញ្ជាក់​ថា​ករណី​02 kheng khemra 07-10-2014-

គ្រោះថ្នាក់​ខាងលើនេះ​គឺ​បណ្តាលមកពី​ស្ត្រី​អ្នកបើករថយន្ត Vigo បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ដោយពេល​ឈប់​រថយន្ត​និយាយ​ទូរស័ព្ទ​រួច​ក៏បាន​បើករថយន្ត​របស់ខ្លួន​បន្តដំណើរ​ដោយ​មិនបាន​មើល​ឆ្វេង​មើល​ស្តាំ​និង​មើល​ក្រោយ​អោយបាន​ត្រឹមត្រូវ​ទើប​បណ្តាលអោយ​ជួប​និង​ឩ​ប​ទ្ទេ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​តែម្តង ៕ ដោយ  ខេង ខេមរា​