​​យោធា​ខេត្ត​ឩ​ត្ត​រ​មានជ័យ​ម្នាក់​សម្រេចចិត្ត​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​

0

​សៀមរាប : បុរស​ម្នាក់នេះ​មានឈ្មោះ ប៉ក់ ព អាយុ ៤២ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជួរ​ចាក់​គ្រី ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប​មានមុខរ​បរជា​យោធា​នៅ​ខេត្ត​ឩ​ត្ត​រ​មានជ័យ បានសម្រេច​ចិត្ត​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​នៅលើផ្ទះ​របស់ខ្លួន​កាលពី​វេលា​ម៉ោង​២៣ : ០០ នាទី ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៤ ។03 kheng khemra 07-10-2014

បើតាម​ការ​អោយដឹងពី​សមត្ថកិច្ច​មូលដ្ឋាន​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​និង​បាន​ស្គាល់​បុរសរងគ្រោះ​នេះ​បាន​និយាយថា បុរសរងគ្រោះ​ដែលមាន​មុខរបរ​ជា​យោធា​នៅ​ខេត្ត​ឩ​ត្ត​រ​មានជ័យ​រូបនេះ​បានសម្រេច​ចិត្ត​ចងក​សម្លាប់​ខ្លួនឯង​នេះ​គឺ​បណ្តាលមកពី​គាត់​មាន​ជម្ងឺ​ប្រកា​យ​ជា​យូ​មកហើយ​ទើប​នៅក្នុង​ថ្ងៃខែ​កើតហេតុ​ខាងលើ​រូបគេ​បានសម្រេច​ចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង​តែម្តង ទៅ ៕ ដោយ លោក  ខេង ខេមរា​