ជិះ​កង់​ដឹក​ត្រី​ប្រហិត​ផឹកស្រា​ស្រវឹង​ដួល​ធ្លាក់​ពីលើ​កង់​ចូល​ទឹក​បឹង​លង់​ស្លាប់​

0

​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅពេល​ស្រវឹង​ជិះ​កង់​ដួល​ធ្លាក់ចូល​ទឹក​បឹង​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចន្លោះ​ម៉ោង​១១​ថ្ងៃត្រង់ ទៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៦​ខែតុលា​​ឆ្នាំ​២០១៤ ស្ថិត នៅ​ចំណុច​បឹង​កាយ​ពាយ ក្នុងភូមិ​អូរ ឃុំ​ពពេល ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។​​ ​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​និយាយ​អោយដឹងថា​៖​បុរសរងគ្រោះ មានឈ្មោះ ពូជ មូល អាយុ​៥៣ ឆ្នាំ រស់នៅក្នុង ភូមិ​អូរ ឃុំ​ពពេល ស្រុក​បរិបូរ​ណ៌​។​មុនពេល​កើតហេតុ​បុរស​រូបនោះ បាន​ទៅ​ទិញ​ត្រី​គេ​នៅ​មាត់កំពង់​ទឹក​លុះ​ទិញ​បាន​ហើយ​ដឹក​យកទៅ​ជួល​អោយគេ​កិន​ធ្វើជា​ប្រហិត​ប៉ុន្តែ​ដោយសារ​គេ​កិន​មិនទាន់​ព្រោះ​ប្រហិត​ច្រើនពេក​ក៏​ទុក​ត្រី​អោយគេ​កិន​សិន​ហើយ​គេ​ក៏បាន​ត្រឡប់មកផ្ទះ​វិញ​។​a2
​លុះដល់​ម៉ោង​១១​ថ្ងៃត្រង់​បុរស​រូប​នោះបាន​ជិៈ​កង់​ដឹក​កញ្ឆេ​មួយ​ពីក្រោយ​ទៅយក​ប្រហិត​ដែល​ទុកអោយ​គេ​កិន​។​ប៉ុន្តែ​ពេល​យក​ប្រហិត​បាន​ហើយ​ជិះ​កង់​ត្រឡប់មកវិញ​បុរស​រូប​នោះបាន​ផឹកស្រា​តាមផ្លូវ​រហូត​និង​បាន​ស្រវឹង​ហើយក៏​បាត់​ដំណឹង​ឈឹង​មិនឃើញ​ទៅដល់​ផ្ទះ​។​ស្រាប់តែ​នៅ​ម៉ោង​ប្រមាណ​ជាង​៣ រសៀល​មាន​អ្នកបើក​គោយន្ត​តាមផ្លូវ​បាន​ប្រទះឃើញ​បុរស​រូបនោះ​ដេកស្លាប់​​ក្នុង​ទឹកមាត់​មាន​ជម្រៅ​ប្រមាណ​៤​តឹក​តែប៉ុណ្ណោះ​។​a4
​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ដែល​បាន​ចុះទៅពិនិត្យ​សព​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​តាម​បច្ចេកទេស​បាន​និយាយ​អោយ​ថា​៖​បុរស​រូបនោះ​ផឹកស្រា​ស្រវឹង​និង​អាច​គួបផ្សំ​ខ្យល់គរ​ផង​ពេល​ដួល​ធ្លាក់ទឹក​បឹង​ក៏ លង់​ស្លាប់​តែម្តង​ការស្លាប់​នេះ​មិនមែនជា​រឿង​ឃាតកម្ម​នោះទេ​។​សព​បុរសរងគ្រោះ​​ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន ប្រគល់អោយ​ក្រុមគ្រួសារ​ដឹក​បញ្ជ​ន​មកកាន់​លំនៅដ្ឋាន​ធ្វើបុណ្យ​ទាន​​តាម​ប្រពៃណី​៕a1