ពលរដ្ឋប្រមាណជិត២០នាក់ពុលអាហារនៅហាង អាហារប៊ូហ្វេយីហោស្រីខួច

0

ព័ត៌មានបឋម

សៀមរាប: សេចក្តីរាយការណ៍បានឲ្យដឹងនៅកាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំ ២០២៣ នេះថា មានករណីពលរដ្ឋប្រមាណជិត២០នាក់បានចូលទៅហូបនៅក្នុងហាងអាហារប៊ូហ្វេ យីហោ ស្រីខួច នៅក្រុងសៀមរាប ហើយបានពុលអាហារ ដោយមានអាការរ:ឈឺពោះរាគ ក្អួត ចង្អោរ ។ករណីនេះ ធ្ងន់ចំនួន៣នាក់ ដោយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន និង១០នាក់ទៀតស្រាលបានសម្រាកនៅផ្ទះ។
ពាក់ព័ន្ធនឹងករណីនេះដែរគេនៅមិនទាន់អាចសុំការពន្យល់ពីអាជ្ញាធរក្រុងសៀមរាបបាននៅឡើយទេ៕