សមត្ថកិច្ច​ប៉ូលិស​ស្រុក​អន្លង់វែង​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​២២​កញ្ចប់​និង​ឃាត់ខ្លួន​បាន​៣​នាក់

0

(​ឧ​ត្ត​រ​មានជ័យ​)​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អន្លង់វែង​ធ្វើការ​បង្ក្រាប​ម៉ា​ទឹក កក​ចំនួន​២២​កញ្ចប់​តូច ធំ​និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​បញ្ជូនទៅ​អធិការនគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ​។​ហេតុ​ការ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អន្លង់វែង​ចុះ​ចាប់​បង្ក្រាប​ថ្នាំញៀន​នោះ​ដឹកនាំ​ដោយ​លោក​វ​រះ​សេនីយ៍​ទោ​សី​ុ​ម វ​ណ្ណះ​អធិការនគរបាល​ស្រុក​និង​មាន​បទបញ្ជា​ពី​លោក​កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​និង​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ែន លី​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​កម្លាំង​ចុះ​ចាប់​បង្ក្រាប​គ្រឿងញៀន​បាន​២២​កញ្ចប់​និង​វត្ថុ​ប្រើប្រាស់​មួយចំនួន​ទៀតផង​និង​រថយន្ត​មួយគ្រឿង ម៉ូតូ​ចំនួន​២​គ្រឿង​និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​. បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​៨ ខែតុលាIMG_2234

ឆ្នាំ​២០១៤.​នៅ​និង​ផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ក្នុងភូមិ​អភិ​វ​ឌ្ឌ្យ​ន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ទោ​សុ​ី​ម វ​ណ្ណះ​អធិការនគរបាល​ស្រុក​អន្លង់វែង​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា កាលដែល​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​និង​វត្ថុតាង​ថ្នាំញៀន​នោះ សមត្ថកិច្ច​ប៉ូលិស​យើង​តាម​ស្រាវជ្រាវ​រយះពេល​ជាច្រើន​ថ្ងៃ​មកហើយ​ទើបតែ​ថ្ងៃនេះ ឈានទៅ​ឃាត់ខ្លួន​IMG_2247

បាន​។​លោក​វរសេនីយ៍ទោ​សុ​ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក​បាន​បន្តទៀតថា ជនសង្ស័យ​ទាំង​៣​នាក់​ទី​១​ឈ្មោះ​អី​ុ វី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ទី​២​ឈ្មោះ​ឡេង ឡុង ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ទី​៣​ឈ្មោះ​គីម ជូ ភេទ​ស្រី​អាយុ​២២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ហើយ​នៅ​ពពេល​បច្ចុប្បន្ន​សមត្ថកិច្ច​ប៉ូលិស​ជំនាញ​កំពុងធ្វើការ​សាក សួរ​នៅ​អ​ធិ​ដ្ថា​ន​នគរបាល​ស្រុក​អន្លង់វែង​៕IMG_2248