ទូកនេសាទ ០២គ្រឿងត្រូវបានសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រចាប់កសាងសំណុំរឿងបញ្ជួនទៅតុលាការពាក់ព័ន្ធបទល្មើសនេសាទ (ត្រីបាយទា.ហៅខ្យងស) ខុសច្បាប់

0

ខេត្តព្រះសីហនុ៖ លោក សម តារាពៅ នាយរងអធិការដ្ឋានរដ្ឋបាលជលផល អង្គភាពអធិការដ្ឋានរដ្ឋបាលជល ផលសមុទ្រ បានបញ្ជាក់ថា នៅថ្ងៃទី២២ខែ កញ្ញា ឆ្នាំ ២០២៣នេះ​កម្លាំងសមត្ថកិច្ចអង្គភាពអធិការដ្ឋានរដ្ឋបាល ជលផលសមុទ្រ បានធ្វើចាប់ឃាត់ ទូកនេសាទចំនួន០២គ្រឿងកំពុងធ្វើសកម្មភាពជាក់ស្តែងនេសាទ កូនគ្រំ .កូនគ្រែង ជាពិសេស ត្រីបាយទា ឬហៅ ខ្យងស ដែលជាប្រភេទត្រីត្រូវបានច្បាប់ហាមឃាត់ (មិនអនុញ្ញាតឲ្យ នេសាទ) ឬធ្វើអាជីវកម្មជួញដូរ។

ទូកនេសាទទាំង០២គ្រឿងខាងលើក្រោយពេលចាប់ឃាត់ ត្រូវបាននាំយកមករក្សាទុក នៅផែទំនប់ រលកស្រុកស្ទឹងហាវ ដើម្បីបន្តនិតីវិធីចាត់ការតាមផ្លូវច្បាប់។

លោក  សម តារាពៅ ក៏បានបញ្ជាក់ផងដែរថានេះជាលើទី០២ហើយ ដែលសមត្ថកិច្ចបានធ្វើការ ចាប់ឃាត់ទូកទាំង០២ខាងលើ ។ គឺចាប់លើកទី០១ នៅថ្ងៃទី០៩ខែ កញ្ញា ឆ្នាំ២០២៣ ដោយកាលនោះតម្រូវឲ្យម្ចាស់ទូក ទាំង០២ធ្វើកិច្ចសន្យានៅចំពោះមុខមន្រ្តីមានសមត្ថកិច្ច បញ្ឈប់​ការនេសាទល្មើសច្បាប់បែបនេះតទៅ ទៀត  ព្រមទាំងបានធ្វើការផាកពិន័យអន្តរការណ៍លើបទល្មើសជលផល ក្នុងនោះឈ្មោះ ញឹម ឆោម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់លេខ១ ខណ្ឌព្រះសីហនុ ខេត្តព្រះសីហនុ ជាប្រាក់ចំនួន ១០.០០០.០០០៛០០(ដប់លានរៀលគត់)។

 

និងឈ្មោះភា សំណាង ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ជាប្រាក់ចំនួន១០.០០០.០០០៛០០ (ដប់លានរៀលគត់)។ដោយឡែក-ចំពោះវត្ថុតាងបទល្មើសជលផល ដូចមានក្នុង កំណត់ ហេតុបទល្មើសជលផលជាក់ស្តែង ត្រូវប្រគល់ឱ្យម្ចាស់ដើមវិញលើកលែងឈ្នាង អូស គ្រែងឈាម ត្រូវរឹបអូសរីឯត្រីបាយទា ឬហៅ ខ្យងស ទម្ងន់ប្រមាណ ៦០០០គីឡូក្រាមត្រូវបានលែងចូលក្នុងសមុទ្រវិញទុកជាប្រយោជន៍ សាធារណៈ ។ហើយការចាប់ឃាត់ជាលើទី០២នេះ ម្ចាស់ទូក អាចប្រឈមមុខ តាមផ្លូវច្បាប់គេចមិនផុតនោះ ឡើយ។

តែទោះជាយ៉ាងណា ក៏ដោយ ជុំវិញបញ្ហារនេះ បើតាមការ បញ្ជាក់ លោក កៅ មន្នី រិទ្ធ នាយអធិការដ្ឋាន រដ្ឋបាលជលផលសមុទ្របានប្រាប់ឲ្យ ដឹងផងដែរថា ម្ចាស់ទូកដែលពាក់ពន្ធទាំង០២ខាងលើនេះ កំពុងត្រូវបាន សមត្ថកិច្ចជំនាញកសាងនិតីវិធី ដើម្បីបញ្ជូន ទៅ សាលាដំបូងខេត្តចាត់ការតាម្លូវច្បាប់ហើយ។

គួបញ្ជាក់ផងដែរថា ត្រីបាយទា ឬហៅខ្យង់ ស នេះគឺជាប្រភេទ ត្រីដែលច្បាប់ជលផលហាមឃាត់មិន អនុញាត ឲ្យធ្វើការនេសាទនិងធ្វើអជីវកម្មនោះទេ ។ប៉ុន្តែរកន្លងមក ច្បាប់នេះមិនត្រូវបានគេយកអនុវត្តនោះទេ តែផ្ទុយទៅវិញ បែរជាមានការឃុបឃិតគ្នា រវាងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ និងក្រុមប្រជានេសាទ​ខិលខូចមួយ ចំនួនបានធ្វើការ នេសាទក្នុងមួយថ្ងៃៗរាប់រយតោន នាំយកទៅលក់ ក្រៅប្រទេសបានលក់ធ្វើ មានបាន ស្ទើគ្រប់ៗគ្នា ដោយមិនមានការហាមឃាត់ ដូចពេលនេះទេ៕

នាគសមុទ្រ