​នគរបាល​ស្រុក​វ៉ារិន​ខេត្តសៀមរាប​ចាប់​ឃាត់ខ្លួន​អ្នក​ចូលទៅក្នុង​ដីព្រៃ​សហគមន៍​បាន​ចំនួន​៦​នាក់​

0

​សៀមរាប : ប្រជាពលរដ្ឋ​ភេទ​ប្រុស​ទាំង​៦​នាក់​ដែល​ចូលទៅក្នុង​ដីព្រៃ​សហគមន៍​ចង្ក្រាន​រយ​ស្ថិតនៅត្រង់​ចំណុច​កកោះ​ធំ​និង​ភ្នំ​តា​រឿន ក្នុងភូមិ​សាស្ត្រ​ស្រុក​វ៉ារិន​ខេត្តសៀមរាប​ដែល​បាន​លួច​អា​ឈើ ត្រួសត្រាយ​ព្រៃ​និង​ដាក់​អន្ទាក់​សត្វ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​វ៉ារិន​ខេត្តសៀមរាប​ធ្វើ​ការចាប់​ឃាត់ខ្លួន​រួច​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សួរនាំ ។ លោក វរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​វ៉ារិន ខេត្តសៀមរាប បានអោយដឹងថា ដោយ​អនុវត្ត​ទៅតាម​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញ​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ ខ្លួន ដោយឡែក​ក្រោម​ការយកចិត្តទុកដាក់​ជាប្រចាំ​ពី​សំណាក់ លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​10726209_1484139775205018_892396451_n

គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​នោះ ។ ជាក់ស្តែង​នៅ​ថ្ងៃទី​០៨ ខែ តុលា ឆ្នាំ​២០១៤ កន្លងទៅ លោក​បាន​បញ្ជា​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​អោយ​សហការ​ជាមួយ​កម្លាំង គ​ណះ​បញ្ជាការ​ឯកភាព​ស្រុក​ដែល​ដឹកនាំ​លោក នាក់ ណេ​រ៉ុ​ន អភិបាលស្រុក​វ៉ារិន​ខេត្តសៀមរាប និង​ជា​ប្រធាន គ​ណះ​បញ្ជាការ​ឯកភាព​ស្រុក បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ភេទ​ប្រុស​ទាំង​៦​នាក់​នេះ​ដែល​បានធ្វើ​សកម្មភាព​10726598_1484142361871426_1857573516_n

ចូលទៅក្នុង​ដីព្រៃ​សហគមន៍​ចង្ក្រាន​រយ​ស្ថិតនៅត្រង់​ចំណុចកើតហេតុ​ខាងលើ​ដែល​ពួកគេ​បាន​លួច​អា​ឈើ ត្រួសត្រាយ​ព្រៃ​និង​ដាក់​អន្ទាក់​សត្វ ។ ដោយ​នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​នេះ​សមត្ថកិច្ច​បាន​រកឃើញ​នូវ​វត្ថុតាង​ជាក់ស្តែង​រួមមាន គោយន្ត​កន្ត្រៃ ចំនួន ២ គ្រឿង ឈើ​បេង ចំនួន ១១ ដុំ ម៉ាស៊ីន​ត្រង់​ស៊ី​ណឺ ០១ គ្រឿង ខ្វែវ ០១ កាំភ្លើង ខ្យល់ ០១ ដើម អាវុធ​កែឆ្នៃ ចំនួន ០៣ ដើម ខ្សែលួស​ប្រា​ង​អន្ទាក់ ចំនួន ៤៦​កង ។ លោក វរសេនីយ៍ត្រី ណុប សារ៉ាក់10723172_1484139988538330_230109338_n

អធិការនគរបាល​ស្រុក​វ៉ារិន ខេត្តសៀមរាប បានអោយដឹង​ទៀត​ថាប​ន្ទា​ប់​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​អ្នកប្រព្រឹត្ត​បទល្មើស​ខាងលើ​បាន​ហើយ​នោះ​និង​ដកហូត​បាន​វត្ថុតាង​ទាំងអស់​នេះហើយ​នៅមុខ​សមត្ថកិច្ច​ពួកគេ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​ប្រព្រឹត្ត​នូវ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ភេទ​ប្រុស​ទាំង​៦​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុងតែ​ចំណាត់ការ​ទៅតាម​នីតិវិធី​ជា​បន្ត ៕
​ដោយ លោក ព្រិន្ទបាលទោ ខេង ខេមរា​