​Taylor Swift ចាប់ផ្តើម​លេងល្បែង​ស្នេហា​ថ្មី​

0

​កំពូល​តារាចម្រៀង​បែប​ជនបទ​ដ៏​ល្បីល្បាញ Taylor Swift ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជាតា​រា​ដែល​មិនសូវ​ជោគជ័យ​ខាង​ផ្នែក​ស្នេហា​នោះ ត្រូវបាន​បណ្ដាញ​ផ្សព្វផ្សាយ​រកឃើញថា​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ថ្មី​មួយទៀត​។​តារា​វ័យ​២២​ឆ្នាំ ត្រូវបាន​ទស្សនាវដ្ដី US Weekly ចុះផ្សាយ​ថា​កំពុង​រីករាយ​នឹង​

អាហារ​ពេល​ល្ងាច​ជាមួយ​តារា​ប្រុស យោងតាម​ប្រភព​របស់​ទស្សនារ​ដ្ដី​និយាយដើម​តារា​នេះ​ដដែល បាន​ឲ្យ​ដឹងថា Taylor Swift បានធ្វើ​ដំណើរ​ដល់​ភោជនីយ៍ដ្ឋាន​អ៊ីតាលី​មួយ​ដោយ​ជិះឡាន​ជាមួយនឹង Zac Efron ហើយ​ពួកគេ​ទាំងពីរ​បាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ដ៏​រូ​មែន​ទិច និង​មានការ​សន្ទនា​ដ៏​ផ្អែមល្ហែម​។taylor-swift-sexy

Zac ដែលជា​តារាចម្រៀង​វ័យ​២៤​ឆ្នាំ ធ្លាប់មាន​ចំណងស្នេហា​ជាមួយនឹង​តួ​ស្រី​ក្នុង​រឿង High School Musical គឺ​នាង Vanessa Hudgens ប៉ុន្ដែ​បាន​ចែកផ្លូវ​គ្នា​កាលពី​ខែធ្នូ ឆ្នាំ​២០១០​។​taylor-swift-britney-spears
​តារា​រូបនេះ ក៏​ធ្លាប់​និយាយ​សរសើរ​ថា Taylor Swift ជានា​រី​ដ៏​ស្រស់ស្អាត និង​គួរ​ឲ្យ​ស្រលាញ់​ទៀតផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ Taylor ក៏​ហាក់ដូចជា​ត្រូវដង​ត្រូវផ្លែ​នឹង Zac ខ្លាំង​សម្បើម​ដែរ ដោយបាន​ដាក់​ងារ​ឲ្យ Zac ថា​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់​។​ទោះបី​ជាមួយ​តារា​ទាំងពីរ​បានធ្វើ​ឲ្យ​គេ​សង្ស័យ​យ៉ាងខ្លាំង​បែបនេះ​ក៏ដោយ ប៉ុន្ដែ​មាន​ប្រភព​ជិតស្និទ្ធ​នឹង​ពួកគេ​បាន​ប្រាប់​ទស្សនាវដ្ដី​តារា​ថា ពួកគេ​ទាំងពីរ​គ្រាន់តែ​ជា​មិត្ត​ជិតស្និទ្ធ​ប៉ុណ្ណោះ​។TaylorZac

​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ពួកគេ​មក L.A ជាមួយគ្នា​គឺ​ដើម្បី​ធ្វើ​កិច្ចការ​រួមមួយ​ជាមួយគ្នា រួច​ក៏​សម្រេចចិត្ត​ទៅ​ញ៉ាំ​អាហារ​ល្ងាច​ជាមួយគ្នា​។​ឆ្លើយតប​នឹង​ពាក្យ​អេចអូច​លើ​រូបនាង តារាចម្រៀង​ម្ចាស់​បទ Teardrops On My Guitar រូបនេះ បាន​និយាយថា​នាង​គឺ​នៅ​លីវ ហើយក៏​មិន​ចូល​ចិត្តការ​ណាត់ជួប​ក្នុង​ផ្លូវ​ស្នេហា​អ្វី​នោះដែរ​។ នាង​បាន​បន្តថា អាល់​ប៊ុ​ម​ទី​បួន​របស់​នាង នឹងធ្វើ​ឲ្យ​នាង​រវល់​ខ្លាំង ដូច្នេះ​នាង​មិន​ធ្វើ​ឲ្យ​ខ្លួន​នាង​ឈឺក្បាល​កាន់តែខ្លាំង​នោះទេ​៕