​Man City ​នឹង​អវត្តមាន Yaya Toure (​យ៉ា​យ៉ា​ ​តូ​រ៉េក្នុងការ​ប្រកួត​ជាមួយ Spurs ​នៅ​ថ្ងៃ​សៅរ៍​

0

​ខ្សែបម្រើ​ក្លិប​មេឃ​ខៀវ​ Manchester City ​កីឡាករ​ Yaya Toure (​យ៉ា​យ៉ា​ ​តូ​រ៉េ​) ​នឹងត្រូវ​អវត្តមាន​សម្រាប់​ការប្រកួត Premier League ជាមួយ​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ​។​​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​នឹងមាន​ភារកិច្ច​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​កូ​ឌី​វ័រ​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​

កម្ម វិធី​ពានរង្វាន់ Africa Cup of Nations ​វគ្គ​ជម្រុះ​ជាមួយ​ប្រទេស​កុង​ហ្គោ ។​Toure ​ត្រូវបាន​គេ​រំពឹងថា​ ​នឹង​វិលត្រឡប់​មកកាន់​ប្រទេស​អង់គ្លេស​វិញ​២៤​ម៉ោង​មុនពេល Man City ​ប្រកួត​ជាមួយ Spurs ​ដែល​នេះ​ជា​បញ្ហា​នាំ​ឲ្យ​រូបគេ​មិនអាច​រៀបចំខ្លួន​ទាន់​សម្រាប់​ការប្រកួត​ ​។

​​គួរ​បញ្ជាក់ថា​ Toure ​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ក្នុងការ​ប្រកួត​១០​លើក​ឲ្យ Man City ​នៅ​រដូវ​កាល​ថ្មី​នេះ​ ៕