អភិបាល ខេត្ត កំពង់ចាម ចុះ ពិនិត្យបច្ចេកទេស សាងសង់ ស្ពាន ឫស្សី រមណីយដ្ឋាន កោះប៉ែន ដេីម្បី ទទួល ភ្ញៀវទេសចរណ៍ ក្នុងឱកាស ឆ្លងឆ្នាំ សកល ២០២៣-២០២៤

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ មន្ត្រីពាក់ពន្ធ័ នាព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានអញ្ជើញចុះពិនិត្យ បច្ចេកទេស សាងសង់ ស្ពានឬស្សីរមណីយដ្ឋាន កោះប៉ែន រួមជាមួយ ការ កែច្នៃ តុបតែង និង រៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ដេីម្បី ទទួល ភ្ញៀវ ទេសចរណ៍ ជាតិ និង អន្តរជាតិ ចូលមក ទស្សនាកម្សាន្ត ក្នុង ឱកាស ឆ្លង ឆ្នាំ សកល ២០២៣-២០២៤ ឆាប់ៗ ខាងមុខ នេះ ។

បើតាម លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរ ខ្សាច់ កោះប៉ែន បានឱ្យដឹងថា ស្ពានឬស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរកោះប៉ែន មានប្រវែង ៨០០ម៉ែត្រ ទទឹង ២ម៉ែត្រ ដែលបច្ចុប្បន្ន ការ សាងសង់បសម្រេច បាន ប្រមាណ ជាង ៩០% ហើយ ។
លោក ប៊ុន ដារ៉ា បានបញ្ជាក់ថា ស្ពានឬស្សីឆ្នេរកោះប៉ែននេះ អាចនឹងសាងសង់រួច ១០០% ក្នុងពេលឆាប់ៗនេះ ហើយ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងឡាយ អាចធ្វើដំណើរឆ្លងកាត់ស្ពានដោយថ្មើជើង មកកំសាន្តនៅឆ្នេរកោះប៉ែននេះ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះបាន ។
លោកប្រធានរមណីយដ្ឋាន បានឱ្យដឹងដែរថា ក្រុមការងារដែលដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះមកពិនិត្យស្ពានឬស្សីនោះ គឺឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំ ឱ្យ លោក រៀបចំដាក់ទង់ជាតិខ្មែរ ឱ្យ បានច្រើនតាមបណ្ដោយស្ពានឬស្សី ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ និង ណែនាំ ឱ្យ មន្ទីរទេសចរណ៍ខេត្តកំពង់ចាម និងមន្ទីរវប្បធម៌ សហការជាមួយរមណីយដ្ឋានឆ្នេរកោះប៉ែន ដើម្បីរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំ ២០២៣-២០២៤ នៅលើឆ្នេរខ្សាច់រមណីយដ្ឋានកោះប៉ែននោះផងដែ ។

គួរ បញ្ជាក់ផងដែរថា ស្ពានឬស្សីកោះប៉ែននេះ គឺជាស្ពានមានសសរ ឫស្សី សម្រាប់ ទ្រ ទម្ងន់ រាប់ ម៉ឺន ដើម និងមាន ទទឹង ២ម៉ែត្រ និងបណ្ដោយប្រវែង ៨០០ម៉ែត្រ ។ តាមការប៉ាន់ស្មាន ការ សាងសង់គម្រោងនេះ ត្រូវចំណាយថវិកា ប្រមាណជា ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕