ហាងទូរស័ព្ទ ដុល្លា ដុល្លា បង្កើតកម្មវិធីសប្បាយៗ ផ្ដល់នូវមហាសំណាងផ្ទួនៗដល់អតិថិជន

0

ខេត្តព្រះសីហនុ៖លោក ជេត រតនៈ ម្ចាស់ហាងលក់ទូរសព្ទយីហោដុល្លារដុល្លារខេត្តព្រះសីហនុនាយប់ថ្ងៃតី១៨ខែ ធ្នូឆ្នាំ​២០២៣នេះបានបង្កើតកម្មវិធីហូបអាហារសាមគ្គីជួបជុំអតិថិជនរបស់ខ្លួន។

លោក ជេត រតនៈ បានគូសបញ្ជាក់ថា៖ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ពេញទំហឹងពីអតិថិជន គាត់ ដូច ជាការថ្លែងអំណរគុណបុគ្គលិកដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក ជារៀងរាល់ឆ្នាំលោកតែងតែ ប្រា រព្ធពិធី សប្បាយៗជារៀងរាល់ឆ្នាំ ជាក់ស្ដែងនៅឆ្នាំ ២០២៣ នេះគឺជាគំរូបខួបទី ៦ ដែលលោកនិងក្រុមការងារ បុគ្គលិករបស់លោកបានចាប់យកនូវអាជីវកម្មលើសេវាកម្មលក់និងជួសជុលទូរសព្ទគ្រប់ប្រភេទ ដោយប្រកាន់ ខ្ជាប់នូវទិសស្លោកថា ការបម្រើនូវសេវកម្មប្រកបដោយភាពទំនួលខុសត្រូវ និងគុណធម៌ ទើបលោកអាច ឈាន មកដល់ដំណាក់កាលនេះ។ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏មហិមារបស់អតិថិជនរបស់ហាងទូរសព្ទដុល្លារដុល្លារយើងខ្ញុំជាស្ថាបនិក និងឈានទៅបង្កើតនៅសេវាកម្មជាច្រើនមុខបន្ថែមទៀត តាមលក្ខណៈស្តង់ដា លើផ្នែក ប្រព័ន្ធ អេឡិចត្រូនិច គ្រប់ប្រភេទ។

លោកបានបន្ថែមដោយសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះហាងទូរសព្ទវាហោ ដុល្លារដុល្លារបានពង្រីកខ្លួន។រហូត ពីសាខាដោយសាខាទី១ មានទីតាំងនៅទល់មុខសាលាបឋមសិក្សាផ្សារលើក្រុងព្រះសីហនុ និងសាខាទី ២ នៅ តាមបណ្ដោយផ្លូវសេតេ(ក្បែរស្ពានសេតេ)។ដោយឡែកចំពោះមូលហេតុដែលអតិថិជន គាំទ្រហាងរបស់ លោក ដោយ សារតែហាងរបស់លោក មានទំនួលខុសត្រូវចំពោះអតិថិជន រាល់អតិថិជនដែលបានជាវឬទិញផលិត ផលពីហាងទូរសព្ទរបស់លោកហើយមានបញ្ហា ក្នុងកំឡុងពេលធានាលោកនិងធ្វើការជួសជុលឬដូរថ្មីជូនវិញ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីជួបជុំនារាត្រីនោះផងដែរ ហាងទូរសព្ទដុល្លារដុល្លារបានផ្ដល់នូវមហា សំណាង ផ្ទួនៗដល់អតិថិជននិងអ្នកចូលរួមផងដែរ ដោយរង្វាន់ធំទី ១ គឺមានម៉ូតូ honda dream ០២៤ មួយគ្រឿង ទួរទឹកកក ម៉ាស៊ីនត្រជាក់ .ចង្ក្រានហ្គាស.speaker.និងផៅវើបែងរាប់រយគ្រឿងបន្ថែមទៀត៕

នាគសមុទ្រ