បុរសម្នាក់ធ្លាក់ពីលើដើមឈើ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

0

ដោយ វេហាស៍
សៀមរាប៖ សមត្ថកិច្ចរាយការណ៍ថាបុរសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្លាក់ពីលើដើមឈើ។

មានហេតុការណ៍នោះបានកើតឡើង ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ជាង១០ព្រឹក នៅចំណុចក្បែភ្នំអាជ្ញារៀម ភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន។

សមត្ថកិច្ចឲ្យដឹងនៅរសៀលថ្ងៃចន្ទនេះ សមត្ថកិច្ចខេត្តសៀមរាបបានអះអាងថា ករណីមនុស្សធ្លាក់ពីលើដើមឈើបណ្ដាលឱ្យស្លាប់នេះ ជនរងគ្រោះ មានឈ្មោះ វេត ម៉ៅ ភេទប្រុសអាយុ៣៦ ទីលំនៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចមិនទាន់បានបញ្ជាក់មូលហេតុអំពីហេតុការណ៍នេះនៅឡើយ បច្ចុប្បន្ន សាកសពជនរងគ្រោះ សាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕