ទំនិញគេចពន្ធមានបារី និងស្ករសជាប្រភពហិរញ្ញវត្ថុដ៏សំខាន់សម្រាប់មន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែនក្អមសំណស្រុក លើកដែក ខេត្តកណ្ដាល?

0

ដោយ វេហាស៍
ខេត្តកណ្តាល: កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សកម្មភាពដឹកជញ្ជូន បារី និងស្ករសជាប្រភពហិរញ្ញវត្ថុដ៏សំខាន់សម្រាប់មន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែនក្អមសំណ ក្រុមមន្ត្រីតូចតាចនៅច្រកព្រំដែនក្អមសំណម ក្នុងស្រុក លើកដែក ខេត្តកណ្ដាលបានឲ្យដឹងថា ទំនិញឆ្លងដែនចេញ,ចូលនៅច្រកក្រមសំណរ បច្ចុប្បន្ននេះគឺជាកាកលុយទឹកតូចរបស់មន្ត្រីមានសមត្ថកិច្ចទាំងគយ និងនគរបាលអន្តោប្រវេសន៍តែប៉ុណ្ណោះ។ អ្វីដែលជាប្រភពហិរញ្ញវត្ថុដ៏សំខាន់មគឺទំនិញគេចពន្ធមានទាំងបារីនិងស្ករសដែលចេញពីកម្ពុជាទៅវៀតណាម។ ទំនិញគេចពន្ធទាំងពីរប្រភេទនេះ គឺជាចំណុចរសើបនិងជាសេដ្ឋ កិច្ចដ៏សំខាន់របស់លោក សុង ម៉ាល័យ ប្រធានការិយា ល័យគយនិងរដ្ឋាករ និងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរ ជាតិព្រំដែនក្អមសំណរ។

ប្រភពរាយការណ៍ថា រឿងស្ករសនិងបារីនេះមិនមែនទើប តែកើតឡើងនោះទេ។ ប៉ុន្តែវាបានកើតជាយូរណាស់មកហើយ,ហើយក៏ជាប្រភពហិរញ្ញវត្ថុ របស់លោកមន្ត្រីគយនិងនគរបាលអន្តោប្រវេសន៍ នៅច្រកព្រំដែនក្អមសំណរនេះច្រើនជំនាន់មកហើយ។ ប៉ុន្តែ អ្វីដែលគេកត់សម្គាល់នោះ គឺជំនាន់លោកគយ សុង ម៉ាល័យ និងលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ រឹម លឹមសេង ទំនិញគេច ពន្ធទាំងពីរប្រភេទនេះ មានសកម្មភាពកើនឡើងគួរឲ្យចាប់អារម្មណ៍។

ប្រភពបន្ថែមថា ទំនិញគេចពន្ធទាំងពីរប្រភេទនេះ មិនត្រឹមតែផ្គត់ផ្គង់ហិរញ្ញវត្ថុ មន្ត្រីច្រកព្រំ ដែនក្អមសំណរប៉ុណ្ណោះទេប៉ុន្តែថ្នាក់ដឹកនាំខេត្តកណ្ដាល ក៏មានចំណែកទទួលលាភសក្ការៈផងដែរ ជាពិសេសកម្លាំងមានសមត្ថកិច្ច នៅខេត្តកណ្ដាល សុទ្ធតែពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយទំនិញគេចពន្ធទាំងនេះ។
គួរបញ្ជាក់ផងដែរថា ច្រកទ្វារអន្តរជាតិព្រំដែនក្អមសំណ មានទីតាំងស្ថិតនៅភូមិក្អមសំណក្រោម ឃុំក្អមសំណស្រុកលើកដែក ខេត្តកណ្តាល។ គេតែងតែសង្កេតឃើញ ក្រុមឈ្មួញ តែងតែធ្វើសកម្មភាពដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្លងដែនតាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ យ៉ាងគគ្រឹកគ្រេង ដោយប្រភេទទំនិញទាំងនោះ គេមិន ឃើញមន្ត្រីប្រចាំការនៅទីនោះ ដែលជាមន្ត្រីរបស់លោកគយ សុង ម៉ាល័យ និងមន្ត្រីរបស់លោក រឹម លឹមសេង នាំគ្នាឆែកឆេរ ឬត្រួតពិនិត្យឡើយ ពោលគឺពួកគេតែងតែយកលុយនិងបើកបារ៉ាស់ ឱ្យឈ្មួញដឹកជញ្ជូនទំនិញឆ្លងដែនដោយសេរី ដែលទង្វើនិងសកម្មភាពទាំងនេះ ត្រូវបានគេដាក់ការសង្ស័យថា អាចបណ្តាលមកពីលោកសុង ម៉ាល័យ និងលោករឹម លឹមសេង ជាអ្នកបើកភ្លើងខៀវ ទើបមន្ត្រីទាំងនោះបើកបារ៉ាស់ និងយកលុយពីក្រុមឈ្មួញដើម្បីចែកគ្នាធ្វើមានបានដោយមិនខ្វល់ពីសុខ ភាពរបស់ប្រជាពលរដ្ឋឬបាត់បង់ចំណូលរដ្ឋឡើយ។

បើតាមសេចក្តីរាយការណ៍បានបន្ថែមថា ច្រកព្រំដែនក្អមសំណ ក្រៅតែពីសកម្មភាពនៃការដឹកទំនិញដែលគេមើលឃើញនៅពេលថ្ងៃនោះ ក៏នៅមានសកម្មភាពនៃការឆ្លងដែនទំនិញគេចពន្ធ នៅវេលាយប់ជ្រៅដូចជាបារីនិងស្ករសនោះជាដើម។ បារីដែលឈ្មួញផលិតខុសច្បាប់នៅម្ដុំសិតត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាលមួយផ្នែកត្រូវបាននាំ ចេញ ដោយគេចពន្ធតាមរយៈការឃុបឃិតគ្នាជាមួយមន្ត្រីមានសមត្ថកិច្ចខេត្តកណ្ដាលឆ្លងដែនតាមច្រកក្អមសំណ ទៅប្រទេសវៀតណាម។ ជាមួយនោះក៏មានស្ករសមួយចំណែកផងដែរ ដែលកំពុងធ្វើសកម្មភាពនាំឆ្លងដែន ទៅប្រទេសវៀតណាមតាមច្រកក្អមសំណ ក្រោមខ្សែ ភ្នែកនៃមន្ត្រីគយលោកសុង ម៉ាល័យ និងមន្ត្រីនគរបាលអន្តោប្រវេសន៍លោក រឹម លឹមសេង។
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានេះ បានប្រកាសពីការខិតខំធ្វើឲ្យកាន់តែប្រសើរឡើង នូវសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែទង្វើរបស់មន្ត្រីគយ និងនគរបាលអន្តោប្រវេសន៍នៅច្រកព្រំដែនក្អមសំណរកំពុងតែប្រព្រឹត្តអំពើពុករលួយធ្វើមានបាន តែបក្សពួកខ្លួននោះគឺហាក់ ដូចជាបានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះយ៉ាងដូច្នោះដែរ។ ប្រជាពលរដ្ឋសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ នឹងពិនិត្យករណីដែលកំពុងកើតឡើងនៅច្រកព្រំដែនក្អមសំណរនោះផង៕ប្រភពពីfacebook khmer