មុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀនចំនួន បួមនាក់ត្រូវបានកម្លាំងប៉ូលីសខេត្តតាកែវឃាត់ខ្លួន

0

តាកែវ៖ នៅថ្ងៃអង្គារ៍ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៣ និង១០នាទី ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
ដឹកនាំលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន។
លោកវរសេនីយ៍ទោ សុខ សង្ហា ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថាការចុះបង្ក្រាបមាន០២ទីតាំង៖
-ទីតាំងទី១ នៅចំណុចភូមិ អាចម៍ទន្សាយ ឃុំ ដូងខ្ពស់ ស្រុក បូរីជលសារ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖
១-ឈ្មោះ ហង់ រ៉ង ភេទ ប្រុសអាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ អាចម៍ទន្សាយ ឃុំ ដូងខ្ពស់ ស្រុក បូរីជលសារ ខេត្ត តាកែវ(ប្រើប្រាស់)
-ទីតាំងទី២ នៅចំណុចភូមិ កន្ទួតធំ ឃុំ ត្រឡាច ស្រុក ទ្រាំង ខេត្តតាកែវ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ៖១-ឈ្មោះ សូត្រ គឹមសេង ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំ នៅភូមិ កន្ទួតធំ ឃុំ ត្រឡាច ស្រុក ទ្រាំង ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់)២-ឈ្មោះ ភឿន សៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើកឡាន មានទីលំនៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ(ប្រើប្រាស់)
៣- ឈ្មោះ ម៉ោង មុសភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់) និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន០៧ កញ្ចប់,ទូរស័ព្ទចំនួន០៥គ្រឿងម៉ាក(ម៉ាក Vivo ០១គ្រឿង, oppo ០១គ្រឿង ,Weimi០១ គ្រឿងអិនចុចពិល ០១គ្រឿង ,Iphone 5 ០១ គ្រឿង)ម៉ូតូចំនួន ០២គ្រឿង (ម៉ាក CLICK ពាក់ស្លាកលេខតាកែវ 1J-1811,ម៉ាក Mslaz ពណ៌ខ្មៅ ពាក់ស្លាកលេខ1HV-4882)-កាំភ្លើងខ្លីខ្យល់ ចំនួន ០១ដើម គ្រាប់កាំភ្លើងពិតចំនួន ០១គ្រាប់,កូនកាំបិតចំនួន០១ដើមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនរួចបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕