មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវចាប់ផ្ដើមបើកការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកឆ្នាំសិក្សា២០២៣-២០២៤ ដើមខែមិនា ឆ្នាំ២០២៤

0

តាកែវ៖ ការប្រកួតកីឡាដណ្ដើមជ័យលីភីកម្រងសិស្សបឋមសិក្សាឆ្នាំ២០២៣-២០២៤ ត្រូវបានមន្ទីរអប់រំយុវជន និងកីឡាខេត្ដតាកែវ ចាប់ផ្ដើមបើកដំណើរការប្រកួតហើយដោយក្នុងនោះមានកីឡាករ ជាកុមារា កុមារី មកពីស្រុកចំនួន ៩ និងក្រុង ១ បានដាក់ពាក្យចូលរួមប្រកួតលើវិញ្ញាសារកីឡាចំនួន ៥ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៉េតង់ ។ ថ្លែងក្នុងឱកាសបើកអោយដំណើរការប្រកួតកីឡាកម្រងសិស្សបឋមសិក្សានេះដែរ លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ បានធ្វើការជម្រុញដល់លោកគ្រូអ្នកគ្រូជាគ្រូបង្វឹក នឹងជាអ្នកដឹកនាំកីឡាមកចូលរួមប្រកួត ត្រូវប្រឹងប្រែងបន្យល់ពីបច្ចេកទេសលេងកីឡាដែលប្រកដទៅដោយស្ដង់ដារនៃការលេង ព្រោះក្មេងៗកុមារាកុមារី ទាំងនេះហើយជាទំពាំងស្នងឬស្សី ដែលយើងជាគ្រូត្រូវតែប្រឹងប្រែងបណ្ដុះបណ្ដាលពួកគាត់អោយក្លាយខ្លួនទៅជាកីឡាករល្អៗនៅថ្ងៃខាងមុខ ដើម្បីជួយជាតិរបស់យើងក្នុងពេលដែលមានតម្រូវការពួកគាត់ ក្នុងក្របខ័ណ្ឌកីឡាជាតិ ។ ជាមួយនឹងកម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សានេះដែរ លោក ឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តតាកែវ បានអោយដឹងថា វិញ្ញាសារកីឡាទាំង ៥នេះ គឺមានកីឡាករ ដែលជាកុមារាកុមារីមកចូលរួមប្រកួតចំនួនជាង ៦០០នាក់ មកពីស្រុកនិងក្រុងទាំង១០ ក្នុងខេត្ដតាកែវ ក្នុងនោះ បាល់ទាត់កុមារានិងកុមារីមានចំនួន ១៦ក្រុម បាល់ទះកុមារា និងកុមារី មានចំនួន ១៦ក្រុម បាល់បោះកុមារា និងកុមារី មានចំនួន ១៣ក្រុម អត្តពលកម្មកុមារា និងកុមារី មានចំនួន ១២ក្រុម និងប៉េតង់ប៊ូល កុមារា និងកុមារី មានចំនួន ១៧ក្រុម ។ លោកប្រធានមន្ទីរបន្តរថា ការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សបឋមសិក្សាថ្នាក់ខេត្ដ ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ គឺយើងធ្វើរយៈពេល ៣ថ្ងៃ ដោយចាប់ផ្ដើមប្រកួតពីថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០២៤ ដល់ថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០២៤ ។ តាកែវ