មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយក គ្រឿងឧបភោគបរិភោគ និងថិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត  ទៅប្រគល់ជូននាយទាហាន ឮមានជីវភាពលំបាកខ្វះខាត

0

ដោយ ឧត្តម និរន្តរ៍

កំពង់ធំ÷ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នៃផ្នែកគិលានដ្ឋាន  នាំយកស័ង្កសី គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនលោកអនុសេនីយ៍ត្រី ហុង គឹមហួន ជំនួយការផ្នែកគិលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានជម្រកស្នាក់នៅមិនសមរម្យ និងមានជីវភាពលំបាកខ្វះខាត រស់នៅភូមិទក់ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ណែនាំឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវមានគុណធម៌ចំពោះអ្នកនៅក្រោមឱវាទ ពិសេសត្រូវគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូនឲ្យបានសមរម្យ ហើយត្រូវចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក  ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស័ង្កសីចំនួន១០០សន្លឹក អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន ពីរ កេស  ទឹក ត្រី ទឹកស៊ីអ៊ីវ ចំនួន ពីរយួរ  ត្រីខកំប៉ុង ចំនួន ពីរ យួរ  ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  និងថវិកាចំនួន ២,០០០,០០០  រៀល ដែលជាជំនួយឧបត្ថម្ភ របស់អង្គភាព  និងយោធិនរួមការងារ ជួយឧបត្ថម្ភជូនលោកអនុសេនីយ៍ត្រី ហុង គឹមហួន សម្រាប់ជួសជុលជម្រកស្នាក់នៅឲ្យបានសមរម្យ  និង ជួយសម្រាលដល់ការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ   ។

លោកអនុសេនីយ៍ត្រី ហុង គឹមហួន និងក្រុមគ្រួសារ  បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ  ចន្ទមុន្នី  ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី  នៃផ្នែកគិលានដ្ឋាន និងសុខាភិបាល ដែលមាននាំយកថវិកា ស័ង្កសីនិងគ្រឿងឧបភោគបរិភោគ មកជួយឧបត្ថម្ភដល់រូបគាត់ ដែលមានជម្រកស្នាក់នៅមិនសមរម្យនៅពេលនេះ និងបានគោរពថ្លែងអំណរគុណ សម្តេច លោកជំទាវ ឯកឧត្តម  អស់លោក លោកស្រីទាំងអស់  ដែលតែងតែមានគុណធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក  សូមមានសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ច៕