លោក ព្រឹម រដ្ឋា អញ្ជេីញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSSH)ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤

0

កំពង់ធំ៖ មន្ទីរអភិវឌ្ឍន៍ជបទខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSSH)ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ  និងលោកស្រី ផន សុផារី ប្រធានបច្ចេកទេសផ្នែកទឹកស្អាត និងអនាម័យជនបទ រួមជាមួយវត្តមានរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត អភិបាលក្រុង/ស្រុក អង្គការដៃគូពាក់ព័ន្ធ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តទាំងអស់ អញ្ជេីញចូលរួមក្នុងអង្គប្រជុំនេះ ធ្វេីឡេីងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ស្តីទី បានលេីកយកនៅសកម្មភាពការងារដែរបានអនុវត្តបានកន្លងមកបង្ហាញ ដោយក្នុងកិច្ចសហការជាមួយមន្ទីរ/ស្ថាប័ន និងអង្គការដៃគូរពាក់ព័ន្ធ ជាពិសេសទស្សនៈពិភពលោក អង្គការRTI និងអង្គការ Water Aid រួមជាមួយនឹងអាជ្ញាធ័រ ស្រុក ឃុំ ភូមិ ដោយអនុវត្តលេីការងារផ្គត់ផ្គងទឹកស្អាត   ដោយគិតត្រឹមត្រីមាសមាសទី២ ឆ្នាំ២០២៣ អត្រាបង្គន់អនាម័យមានចំនួន១៥០,៦៩៩ខ្នងផ្ទះ ស្មេីរនិង ៨៩.៧៣%  និងអត្រាប្រេីប្រាស់បង្គន់អនាម័យចំនួន៩៧.៩៣%   ចំពោះអត្រាផ្គត់ផ្គង់ផឹកស្អាតកម្រិតមូលដ្ឋាន មានការកេីនឡេីងប្រមាណ១៥៩,៣៦៣គ្រួសារ ស្មេីនិង៨៨%។

ថ្លែងនៅក្នុងកម្មវិធីនេះ លោក ព្រឹមរដ្ឋា បានសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក វេជ្ជបណ្ឌិត លន់ សាសាតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី ផន សុផារី ប្រធានបច្ចេកទេសផ្នែកទឹកស្អាត និងអនាម័យ របស់អង្គការRTI និងសមាជិកក្រុមការងារទាំងអស់ដែលបានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះ។

លោកអភិបាលរងខេត្តកំពង់ធំបានមានប្រសាសន៍បន្ថែមថា ក្រុមការងារបច្ចេកទេសវ័ស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ខេត្ត ត្រូវខិតខំប្រឹងប្រែងក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលបានកំណត់ថានៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។

លោក ព្រឹម រដ្ឋា ក៏បានធ្វេីការ អំពាវនាវដល់មន្ទីរ/អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង/ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវតែធ្វេីកិច្ចសហការគ្នាធ្វេីការងារជាមួយគ្នាលេីវិស័យផ្គត់ផ្គង់ទាំងស្អាត និងអនាម័យជនបទនេះឲបានខ្លាំងក្លាថែមទៀត និងយកចិត្តទុកដាក់ក្នុងការអនុវត្តការងារនេះនៅសហគម៍ឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាចុងក្រោយលោក ព្រឹម រដ្ឋា ភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះលោក វេជ្ជបណ្ឌិត លន់ សាយតេង និងលោកស្រីតំណាងអង្គការRTI លោកអភិបាលរងក្រុង/ស្រុក និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ដែលកំពុងធ្វេីការងារក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលមានការតាំងចិត្តខ្ពស់ក្នុងកិច្ចសហការធ្វេីការងារជាមួយគ្នាដោយរលូនក្នុងការអនុវត្តការងារនេះឱ្យបានសម្រេចទទួលបានលទ្ធផលល្អប្រសេីរ។ អត្ថបទដោយ យីម ប៊ុន ហ័រ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប