ស្ត្រីម្នាក់ត្រូវបាត់បង់ជីវិតក្នុងហេតុការដ៍អាក្រក់ក្រោយបញ្ជូនដល់មណ្ឌល់សុខភាពឃុំខ្វាវ

0

ដោយព្រុំ សុខា
សៀមរាប៖ ហេតុការគ្រោះថ្នាក់ចរាចណ៍បានកើតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៧ និង ០០នាទី ស្ថិតនៅ ក្នុងភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប​ លើផ្លូវ ២៦៦លោកមេប៉ុស្តិ៍ខ្វាវបានឲ្យដឹងថា គ្រោះថ្នាក់ចរាណ៍នេះរវាងម៉ូតូនឹងគោយន្តកន្ត្រៃ ម៉ូតូម៉ាក HONDA DREAM ផលិតឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1N- 0861
អ្នកបើកបរ​ ឈ្មោះ ខូវ ប្រម ភេទ អាយុ៧៤ឆ្នាំ រស់នៅ​ភូមិស្រោង ឃុំខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប
ដឹកមនុស្សម្នាក់ឈ្មោះ​ ស្រៀន ម៉ៅ ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិស្រោង ឃុំ ខ្វាវ ស្រុកជីក្រែខេត្តសៀមរាប អ្នកបើកបរ រងរបួសធ្ងន់កំពុងជួយសង្គ្រោះនៅពេទ្យបង្អែកស្រុកសូទ្រនិគម ខេត្តសៀមរាប  ចំណែកអ្នករួមដំណើរត្រូវជាភរិយាបានស្លាប់ ខណៈរថយន្តសង្គ្រោះដឹកដល់មណ្ឌល់សុខភាពឃុំខ្វាវ ស្រុកជីក្រែង​ ខេត្តសៀមរាប។
លោកមេប៉ុស្តិ៍បន្តថា អ្នកបើកបរ គោយន្តកន្ត្រៃសន្តោងរម៉ក ឈ្មោះ ចូវ សុវណ្ណ ភេទ ប្រុស អាយុ ២២ឆ្នាំរស់នៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែងខេត្ត សៀមរាប។
អ្នករួមដំណើរ ម្នាក់ឈ្មោះ អោន ណេ ភេទស្រី អាយុ ១៩ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិឃុំជាមួយគ្នាអ្នករួមដំណើរទីពីរ ឈ្មោះ សុវណ្ណ សូរិយាភេទស្រី កូនមានអាយុ១៤ខែ។
ដោយឡែកសព្វស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕