បុរស​ម្នាក់​ជីះ​ម៉ូតូ​មក​ដេក​លើ​សួន​ផ្អើល​អ្នកដំណើរ​ស្មានថា​ខ្យល់គ​

0

រាជធានី​ភ្នំពេញ​៖ មានការ​ភ្ងា​ក់​ផ្អើល​មួយ​បាន​កើតឡើង​បណ្ដាលអោយ​អ្នកដំណើរ​ចុះ​ឈប់​មើល​គ្រប់ៗ​គ្នា​បន្ទាប់ពី​ឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មកដល់រ​ង្វ​ង​មូល​ជ្រោយចង្វា​ហើយ​បាន​ឈប់​ដេក​នោះ​លើ​ស្មៅ​សួន​ដូចជា​មនុស្ស​ខ្យល់គ ហេតុការណ៍​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​18​និង​50​នាទី​ល្ងាច​ថ្ងៃទី​05 ខែ​មិនា ឆ្នាំ​2014 នៅត្រង់ចំណុច​លើ​សួនច្បារ​គល់ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច ស្ថិតក្នុង​សង្កាត់​ស្រះចក។

បើតាម​ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​រូបនោះ​បាន​ជីះ​ម៉ូតូ​ម៉ាកវ៉េវ​សេរី​ចាស់ ពណ៍​ក្រហម គ្មាន​ស្លាក​លេខ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​សួនច្បារ​គល់ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច ក៍​ឈប់​ម៉ូតូ​ដើរទៅ​ដេក​លើ​ស្មៅ​សួនច្បារ​ស​ន្លប់​បាត់ស្មារតី ឃើញ​ហេតុការណ៍​បែបនេះ​ប្រជា​ពលរ​ដ្ធ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តា​ផ្លូវ​នេះ​នាំគ្នា​ឈប់​មើល​ហើយ​ជួយ​គ្នា​ធ្វើ​ចលនា​

ខ្លះ​យក​ប្រេងខ្យល់​ទៅ​លាប​រិត​អោយ ខ្លះ​ចាប់ខ្យល់​ដក​សក់​ក្បាល អ្នកខ្លះ​ទៀត​បាន​ហៅ​រថយន្ត​សា​ម៉ុយមក​ដឹង​យកទៅ​សង្គ្រោះ​ដោយ​ប្រជា​ពលរ​ដ្ធ​និក​ស្មានថា​បុរស​រូបនោះ​ប្រហែលជា​ខ្យល់គ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​បុរស​រូបនោះ​ដឹងខ្លួន​ឡើងវិញ​ដោយ​ឃើញ​សភាព​របស់​បុរស​រូប​នោះ​ស្គម​ហើយ​ស្លេកស្លាំង​នោះ​ទើប​ម្នាក់ៗ​បម្រុង​ដឹកយក​ទៅ​មន្ទី​ពេទ្យ​តែ​ពេល​រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​កាល​ម៉ែត្រ​មកដល់​

ស្រាប់តែ​បុរស​រូបនោះ​បដិសេធន៍​មិន​ឡើង​រថយន្ត​ទៅ​មន្ទី​ពេទ្យ​ទេ​ហើយ​ក៍បាន​យក​ទូរ​សព្ទ​ដៃ​អោយ​ប្រជា​ពលរ​ដ្ធ​ទូរ​សព្ទ័​ហៅ​សាច់ញាតិ​អោយមក​ទទួល​។​ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​បងប្រុស​បុរស​រូប​នោះមក​ដល់​បាន​ប្រាប់ថា​៖ ប្អូនប្រុស​របស់គាត់​ឈ្មោះ គឹម សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​28​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​មន្ទី​ពេទ្យ​របេង ខណ្ឌចំការមន មាន​ស្រុកកំណើត​នៅ​ភូមិ​សង្កែ ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ហើយ​មាន​ប្រពន្ធ​កូន​មួយ​នៅឯ​ស្រុក​ទៀតផង​ហើយ​បុរស​រូបនេះ​ទើប​មកពី​ស្រុកកំណើត​ល្ងាច​មិ​ញ​ផងដែរ​។

អ្វីដែល​ធ្វើអោយ​ប្រជា​ពលរ​ដ្ធ​ខកចិត្ត​និង​ហួសចិត្ត​យ៉ាងខ្លាំង​នោះ​ពេលដែល​ឮមាត់​បងប្រុស​របស់គាត់​មកដល់​ស្រាប់តែ​បុរស​ដែល​ដេក​ស​ន្លប់​ធ្វើអោយ​នាក់​ធ្វើដំណើរ​ភ័យ​ស្មានថា​ខ្យល់គ នោះបាន​ក្រោក​លើកដៃ លើកជើង ស្រែក​ឡូឡា​ពេញ​ផ្លូវ​ហើយ​ដេញ​អ្នកដំណើរ​មិនអោយ​ឈប់​មើល​ទៀតផង​មិនតែប៉ុណ្ណោះ​បាន​ដេញ​សម​ត្ត​កិច្ច​ដោយ​សភាព​ស្រវឹង​ជោកជាំ ឃើញ​ដូចនេះ​អ្នក​ដែល​ខំ​ជួយ​ដែល​នឹកស្មានថា​ជា​ខ្យល់គ​នោះ​មានការ​ហួសចិត្ត​យ៉ាងខ្លាំង​ហើយក៍​នាំគ្នា​ឡើង​ម៉ូតូ​ទៅផ្ទះ​អស់​ទៅដោយ​ឃើញ​បុរស​រូបនោះ​ស្រវឹង​ខ្លាំងពេក​សម​ត្ត​កិច្ច​ក៍បាន​ហៅរ​ម៉ក​កង់​បី​អោយ​ដឹក​ម៉ូតូ​យកទៅ​ផ្ទះ​និង​ចេញថ្លៃ​ដឹក​អោយ​មួយ​មឺ​ុ​ន​ប្រាំ​ពាន់​រៀល​ទៀតផង​ដោយ​ឃើញ​បងប្រុស​របស់​បុរស​ស្រវឹងធ្លាក់ភ្នែក​នោះ​ប្រាប់ថា​អត់​មាន​លុយ​៕06b2 06b3