សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ និងសួរសុខទុក្ខដល់គ្រួសារក្រីក្រមានជំងឺក្នុងសង្តាត់កំពង់ក្របៅ

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៥  ខែមេសា  ឆ្នាំ២០២៤  នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ក្រោមការដឹកនាំរបស់ឯកឧត្តម ងួន រតន:  ប្រធានគណ:កម្មាធិការសាខាបានចាត់ឲ្យលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃសាខា ទៅចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រប្តីមានជំងឺមហារីកថ្លើម  ដែលមានទីតាំងនៅភូមិកំពង់ក្របៅ  សង្កាត់កំពង់ក្របៅ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោកជំទាវ លំ គន្ធារី  បានពាំនាំប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការសាខា  ដែលផ្តាំផ្ញើសួរសុខទុក្ខពីចំងាយ  ឯកឧត្តមតែងតែគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋព្រមទាំងជនងាយរងគ្រោះបំផុត និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដូចភ្លៀងរលឹម។

ទន្ទឹមនឹងនេះលោកជំទាវអនុប្រធាន បានពាំនាំការអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយផ្សេងៗ   ដែលតែងតែកើតឡើងគ្រប់ពេលវេលារួមទាំងចូលរួមលើកកម្ពស់ការរក្សាអនាម័យពិសារទឹកដាំឆ្អិន លេបថ្នាំតាមគ្រូពេទ្យណែនាំ និងសូរស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ។

ជាមួយគ្នានេះអំណោយផ្តល់ជូនរួមមាន ÷ អង្ករ៥០គីឡូក្រាម មី០១កេស ត្រីខ២០កំប៉ុង ទឹកត្រី០១យួរទឹកស៊ីអ៊ីវ០១យួរ ឃីត(សារុង ក្រមា មុង ភួយ)  និងថវិកាមួយចំនួនផងដែរ។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ