កម្លកម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីជួយដូនូវសាធាតុញៀនខុសច្បាប់

0

ឧត្តរមានជ័យ៖ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ កម្លាំងជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយមូលដ្ឋានស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោក អនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិស្រះជ្រៃ ឃុំ/ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ លទ្ធផល ឃាត់ខ្លួនបានជនសង្ស័យ ១នាក់ ឈ្មោះ ស៊ឹម បូ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ វត្ថុតាងរួមមាន ម្សៅក្រាមពណ៍សថ្លា(ម៉ាទឹកកក) ១កញ្ចប់ធំ និង ១៥កញ្ចក់តូច ទម្ងន់ ៤,៦១ក្រាម ទូរសព្ទដៃ ១គ្រឿង ប្រាក់ខ្មែរ ២០ ០០០រៀល និងសម្ភារ:សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។
លុះដល់ម៉ោង ១៥:៣០នាទី ថ្ងៃទីដដែល កម្លាំងជំនាញបន្តចុះបង្ក្រាបនៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លទ្ធផល បានឃាត់ខ្លួនជនសង្ស័យ ២នាក់ បន្ថែមទៀត។
១/ឈ្មោះ ហ៊ីង វណ្ណី ភេទប្រុស អាយុ ៣១ឆ្នាំ
២/ឈ្មោះ កែវ សារិន ភេទស្រី អាយុ ៤៤ឆ្នាំ អ្នកទាំងពីរជាប្តីប្រពន្ធ រស់នៅភូមិ ឃុំខាងលើ។ វត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ១កញ្ចប់ធំ និង ៣២កញ្ចប់តូច ទម្ងន់ ១០,១០ក្រាម ទូរសព្ទដៃ ២គ្រឿង កូនកាបូបដាក់សារធាតុញៀន ១ និងសម្ភារ:សម្រាប់វិចខ្ចប់មួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងបន្តតាមនីតិវិធីច្បាប់៕ដោយ៖ភ្នំដងរែក