Queens Park Rangers ចង់បាន​លោក Tony Pulis ​មក​ជំនួស​តំណែង​លោក Harry Redknapp

0

ក្លិប​បាល់ទាត់ Queens Park Rangers ត្រូវបាន​គេ​រាយការណ៍​ថា​កំពុងតែ​សម្លឹង​ឃើញ​លោក Tony Pulis ដើម្បី​មក​ជំនួស​តំណែង​របស់ Harry Redknapp បើសិនណា​ជា​គ្រូបង្វឹក​រូបនេះ​ដឹកនាំ​ក្រុម នៅតែ​ស្ថិតក្នុង​ភាពដុនដាប​បន្តទៀត​នោះ ។​
​ក្លិប QPR បច្ចុប្បន្នកំពុង​ស្ថិតនៅ​បាត​តារាង​ក្នុង​ក្របខណ្ឌ Premier League ដោយ​ទើបតែ​ប្រកួត​ឈ្នះ​មួយ​លើក​ប៉ុណ្ណោះ​ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី​មក ។​
​យោងតាម​គេហទំព័រ Daily Mail បាន​ផ្សព្វផ្សាយ​ថា ម្ចាស់​ក្លិប​លោក Tony Fernandes នឹងbb

ផ្តល់ឱកាស​ដល់​លោក Redknapp ឲ្យ​ដឹកនាំ​ក្រុម​ចំនួន​២​ប្រកួត​ទៀត​ដើម្បី​ស្តា​ក្រុម​ឡើងវិញ​ប៉ុន្តែ បើ​លោក​ដឹកនាំ​ក្រុម​មិន​បានល្អ​ទេនោះ ម្ចាស់​ក្លិប​នឹងត្រូវ​បង្ខំចិត្ត​បញ្ចុះបញ្ចូល​លោក Tony Pulis ឲ្យ​មកកាន់​កាប់​តំណែង​នេះ ។​
​គួរ​បញ្ជាក់ថា QPR នឹងត្រូវ​បន្ត​ការប្រកួត Premier League របស់ខ្លួន​ដោយ​ត្រូវ​ជួប​ជាមួយ​ក្លិប Aston Villa នៅ​រាត្រី​ថ្ងៃ​ច័ន្ទ​នេះ ៕