​ជើង​ខ្លាំង​ខាង​លួច​យ៉ាងសកម្ម​ប្រចាំ​ភូមិ​ត្រូវ​ឃាត់ខ្លួន​ដោយ​សមត្ថ​កិច្ចសហការ​ប្រជា​ការពារ​ភូមិ​

0

​ខេត្ត​ព្រះសីហនុៈ យុវ​ជនជាប់សង្ស័យ​ពីបទ​លួច​យ៉ាងសកម្ម​នៅ​ចំនុច​ផ្សារ​ឃ្លាំង​លើ​ក្រុងព្រះសីហនុ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​លេខ​១​សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ​៣ ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ​នៅវេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៩​តុលា​ឆ្នាំ​២០៤ នៅ​ចំនុច​

ក្រុមទី​១១​ភូមិ​៣ សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​។​​ ​យោងតាម​ប្រភពពី​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​លេខ​១ បានអោយដឹងថា យុវជន​ដែល​បាន​ឃាត់ខ្លួន​ដោយ​ជាប់​សង្ស័យ​ពីបទ​អំពើ​លួច​យ៉ាងសកម្ម​នៅក្នុង​ភូមិ​៣(​ក្នុង​ផ្សារ​ឃ្លាំង​លើ​)​មានឈ្មោះ សេង វណ្ណា ហៅ​ក្រឹម​ភេទ ប្រុស អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​កន្លែង​ឃាត់ខ្លួន មានមុខ​របរ​មិន​ពិតប្រាកដ​។b1

ប្រភព​សមត្ថកិច្ច​ដ៏​ដែល​បញ្ជាក់ថា នាពេល​កន្លងមក យុវជន​រូបនេះ​តែងតែបាន​ដើរ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម លួច​របស់របរ មិន​រើសមុខ​អោយតែ​ប៉ះ នៅក្នុង​ភូមិ សង្កាត់​លេខ​១ ក៏ដូចជា​នៅតាម​សង្កាត់ នា នា នៅក្នុង​ក្រុងព្រះសីហនុ ប៉ុន្តែ​ខាង​សមត្ថកិច្ច ចាប់ខ្លួន​ពុំបាន​ដោយសារ ពុំមាន​ភ័ស្តុតាង​ជាក់ស្តែង រហូត​នៅ​យប់​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៤ យុវជន​សង្ស័យ​បាន​ចូលទៅក្នុង​ផ្សារ​ឃ្លាំង​លើ​លួច ប៊ិន​ត្រី (​ធុង​ក្លាស់​សេ​ត្រី​) នៅក្នុង​ផ្សារ ហើយ​ត្រូវបាន​ម្ចាស់​ស្គាល់មុខ​ប្តឹង​មក​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដល់ផ្ទះ​។​កន្លងមក​ស្ទើរ​ជា​រៀងរាល់​យប់​យុវជន​សង្ស័យ​រូបនេះ​តែងតែ​ដើរ តាម​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ ហើយ​បើ​ប៉ះ​អី​ច្បាស់​ជាយ​ករ​បស់​នោះ មិន​រើសមុខ​ឡើយ​។​b3

​យោងតាម​ស​ម្លើ​យ​យុវជន​សង្ស័យ​បាន​សារភាពថា រូប​ខ្លួន​ពិតជា​បាន​ដើរ​លួច​របស់របរ​ប្រជាពលរដ្ឋ​ពិតមែន ប៉ុន្តែ​មិនជា​ធំដុំ​នោះ គឺ​លួច​យកមក​លក់ដូរ​ផឹកស៊ី​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​នៅ​យប់​មុន​ចាប់ខ្លួនបាន​ចូលក្នុង​ផ្សារ​ឃ្លាំង​លើ លួច​ប៊ិន​ត្រី​ចំនួន​១ ដោយ​ក្នុងនោះ​មាន​ត្រី​ប្រហែល​៥ ទៅ​៦​គីឡូគ្រាម តែ​ត្រី​នោះ​ខ្លួន​បាន​យកមក​ធ្វើ​ម្ហូប​ក្លែម​អស់ហើយ នៅសល់តែ​ប៊ិន​ត្រី​ប៉ុណ្ណោះ​។​​បច្ចុប្បន្ន​យុវជន​សង្ស័យ​កំពុង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​បន្ត​៕b2