`​​ហ៊ីយ៉ាន់ដាយ​ដឹក​កម្មករសំណង់​ព្រលះ​គ្នា​ពេញទំហឹង​ជាមួយ​ម៉ូតូ​សេ​១២៥​ស្លាប់​ម្នាក់​

0

​សៀមរាប​៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ មួយ​រវាង​ម៉ូតូ​និង​រថយន្ត​ហ៊ីយ៉ាន់ដាយ​ចំណុះ​មួយ​តោន​កន្លះ កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែតុលា​វេលា ម៉ោង​៧​និង​១៥​នាទី​លើ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​(​តំបន់​ឃ្យុ​ង​យូ​)​ក្នុង​ក្រុង​សៀមរាប​។​
​យោងតាម​មន្ត្រីប៉ូលិស​ចរាចរណ៍​បានអោយដឹងថា យុវជន​ដែល​បាន​រងគ្រោះថ្នាក់​ដល់​ស្លាប់ នោះ​មានឈ្មោះ​ឈុត សុខ​ឃឿន អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កន្សែង​ឃុំ​ចា​ន់ស​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ជិះ​ម៉ូតូ​សេ​១២៥​ផលិត​ឆ្នាំ​២០១៣​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​១M-៨៧៨១ រីឯរ​យន្ត ហ៊ីយ៉ាន់ដាយ​ដែល​ជិះ​ពេញ​ទៅដោយ​កម្មករសំណង់​ពាក់​ស្លាក​លេខ​ភ្នំពេញ​២E-៦៨១៥​។​DSC08959
​ប៉ូលិស​និយាយថា​អ្នកបើកបរ​រថយន្ត​ឈ្មោះ គង់ ក​យ​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ក្អែក​ឃុំ ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​បាន​រត់​គេចខ្លួន​បាត់ស្រមោល​ក្រោយពេល​កើត ហេតុ​រួច​។​​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នោះ​និយាយថា មុនពេល​កើ​តេ​ហ​តុ​គេ​បាន ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ក្នុងទិសដៅ​ពី​លិចទៅ​កើត ចំណែក​រថយន្ត​ហ៊ីយ៉ាន់ដាយ បើកបរ​ច្រាសទិស​គ្នា ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ដែលមាន​ចំងាយ​ប្រមាណ​៥០០​ម៉ែត្រ ពីរ​ង្វ់​មូល​ផ្លូវ​៦០​ម៉ែត្រ (​តំបន់​ឃ្យុ​ង​យូ​) ក៏បាន​បុក​គ្នា​ពេញទំហឹង​តែម្តង​បណ្តាលអោយ​អ្នកបើក បរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​DSC08951
​មន្ត្រីប៉ូលិស​ចរាចរណ៍​បានអោយដឹងថា បច្ចុប្បន្ន​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ ស្នងការដ្ឋាន​នគ​បាល​ខេត្ត​សៀ​មា​រាប​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​និតិ​វិធី​ច្បាប់​។ ចំ ណែ​ក​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕
ដោយ​ខេង​ឧ​ត្ត​ម​DSC08952