ទីតាំង​បើក​កន្លែង​ជល់​មាន់​ដុះ​ស្លែរ​នៅ​តំបន់​អតីត​ភូមិភាគ​៤​ស្ថិតនៅ​ក្នុងភូមិ​ខ្វៀន សង្កាត់​គោកចក​ក្រុង​សៀមរាប​ត្រូវបាន​កម្លាំង​នគរបាល​ធ្វើការ​បង្ក្រាបបាន​ជោគជ័យ​

0

​សៀមរាប : លោក​អនុសេនីយ៍ឯក នួន ស័​ក្កិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្ម​ទ័​ណ្ឌ​បាន​ឲ្យ​អ្នក​ដឹងថា​ដោយ អនុវត្តតាម​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា ដើម្បី​ធ្វើ​ឲ្យ​ការ អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថ្វេ​រដង​ព្រោះ​ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍​ផង​នោះ ។Share2014-10-31-5878bd3f8f9c616bce97b5cc134d4a632c1500e281e61942f200e6d8f9a10ada-Picture

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​៣០ ខែ តុលា កន្លងទៅ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ព្រមទាំង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​សហកា​រណ៍​គ្នា​យ៉ាង​ល្អ​ធ្វើការ​បង្ក្រាប​ទីតាំង​បើក​អោយមាន​ការលេង​ល្បែងស៊ីសង​ជល់​មាន់​ជា​យូរ​មកហើយ​នៅត្រង់ចំណុច​អតីត​ភូមិភាគ​៤​ស្ថិតក្នុង​ភូមិ​ខ្វៀន សង្កាត់​គោកចក​ក្រុង និង ខេត្តសៀមរាប ។Share2014-10-31-1c0eff14d694141518c4e38a814927b771cdcefe8df99302e74ea8cc3a53bea6-Picture

លោក​អនុសេនីយ៍ឯក នួន ស័​ក្កិ​ចំរើន​រិ​ទ្ធ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ក្រាប​ទីតាំង​បើក​កន្លែង​ជល់​មាន់​ដុះ​ស្លែរ​នៅ​តំបន់​ខាងលើនេះ​សមត្ថកិច្ច​បានធ្វើការ បង្ក្រាប​និង​រឹបអូស​យកបាន​នូវ​វត្ថុតាង​ជាច្រើន​រួមមាន​ស​ង្វៀង​ជល់​មាន់ ចំនួន ពីរ មាន់​ចំនួន ៤ ក្បាល និង សម្ភារ​មួយចំនួន ឡាន​កា​ម៉ា​រី សេរី ៩៥ មួយ គ្រឿង និង ម៉ូតូ​អ្នក​ចូល​ទៅលេង​Share2014-10-31-700daa03ddee58728dfdf184609d6168e87a0e44f8a087cf53dbe1d3aab19235-Picture

ចំនួន ២២ គ្រឿង ផងដែរ ។ លោក​អនុសេនីយ៍ឯក នួន ស័​ក្កិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ក្រុង​សៀមរាប​បាន​និយាយ​អោយដឹងទៀតថា នៅពេលដែល​សមត្ថកិច្ច​ទៅដល់​កន្លែង​ជល់​មាន់​ដុះ​ស្លែរ​ដែល​កំពុងតែ​នាំគ្នា​លេង​យ៉ាង​គគ្រឹក​គ្រេង​នោះ​ក្រុម​អ្នកញៀន​លេងល្បែង​ជល់​មាន់​បាននាំគ្នា​រត់​ចែក​ជើង​គ្នា​ព្រាត បន្សល់ទុក​តែ​វត្ថុតាង​នៅ​និង​កន្លែង ។Share2014-10-31-d412164a0a38d68dd666eb0775045681b7875c5411db0d108098d88062fac5c2-Picture

បច្ចុប្បន្ន​វត្ថុតាង​ទាំងអស់​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ។ ជាប់​ពាក់ព័ន្ធ​ជុំវិញ​បទល្មើស​ខាងលើ​ប្រភព​ព័​ត៍​មាន​ពី​ប្រជា​ពល​ដែល​រស់នៅក្នុង​តំបន់​នោះបាន​សម្តែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​សមត្ថកិច្ច​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ក្រាប​ទីតាំង​បើក​កន្លែង​ជល់​មាន់​ដុះ​ស្លែរ មួយកន្លែង​នេះ​ផងដែរ ។Share2014-10-31-aa37ca144e0446baf8f923714fefbd97f99248d448452793a08e28a1be9c86f9-Picture

ដែល​ពីមុន​កន្លែង​ជន់​មាន់​នេះ​មិន​ងាយ​និង​មាន​សមត្ថកិច្ច ឫ ក៏ អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ហាន​ធ្វើការ​បង្ក្រាប​នោះទេ​ទើបតែ​ពេលនេះ​ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​នោះ​ទើប​សមត្ថកិច្ច​សម្រេចបាន​លិទ្ធ​ផល​ជា​ផ្លែផ្កា​បែបនេះ​៕
ដោយ លោក  ខេង ខេមរា​Share2014-10-31-a5533b41a7a3fe6411f14aff8e021388a549568b54449e90fd7082e9389d643a-Picture Share2014-10-31-a45e830c8010ae55a45adea3e473ebb80514e6d34716005367aaf958d0437d23-Picture Share2014-10-31-7ec3c6498d8db7b5d95e9eda1f5ce7f172cc3b966b0ec35422b22aba28290cde-Picture