​វត្ត​បុរាណ​និង​ជា​កន្លែង​បរ​មី​ស័​ក្ដ​សិទ្ធ​ដែល​ព្រះអង្គ​ធិ​ប រត់គេច​ពី​បារាំង​តាម​ចាប់​ ​មក​លាក់ខ្លួន​ទីនេះ​

0


ខេត្តកំពង់ធំ​: វត្ត​សាលា​ទំនប់​ជាវ​ត្ត​បុរាណ​និង​ជា​កន្លែង​បរ​មី​ស័​ក្ដ​សិទ្ធ​ស្ថិត​១ ស្ថិតនៅ​ជើងភ្នំ សន្ទុក ក្នុង​ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ មាន​ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​និង​ស្ថិតនៅ​ខាង កើត ឈាង​ខាងជើង​នៃ​ទី​រួម​ខេត្ត ចូល​ពី​ផ្លូវជាតិ​លេខ​៦ ត្រង់​ភូមិ​សំណាក ឃុំ​កកោះ​និង​ផ្លូវ​ចូល​រម ណី​ដ្ឋា​ន​ភ្នំ​សន្ទុក​។​
​វត្ត​សាលា​ទំនប់​កាលពី​អតីត ជា​អា​ស្រព​១​ដែល​បាន​កើតឡើង​ក្នុងសម័យ​អាណានិគម​បារាំង ដែល​ព្រះអង្គ​ធិ​ប​រត់គេចខ្លួន ពី​បារាំង​តាម​ចាប់ មក​លាក់ខ្លួន​នៅ​តំបន់​នេះ ហើយក៏​បាន​កសាង​អា ស្រព​នេះ​ឡើង ជា​កន្លែង​សមាធិ​របស់​ព្រះអង្គ​។​វត្ត​សាលា​ទំនប់​មាន​បរិវេណ​ធំ​ល្មម មាន​ដើមឈើ​ធំៗ​ស្រោង មាន​សភាព​ស្ងាត់ជ្រងុំ​និង​មាន កុ​ដ្ឋ​អគារ​និង​ព្រះវិហារ ជា​លក្ខណ​បុរាណ ស័​ក្ដ​សមជា​អារាម​ដែលមាន​បរ​មី ស័​ក្ដ​សិទ្ធ​ពិត​ប្រក​ដ ។​k1
​អ្នកសារព័ត៌មាន​យើង​កំពុង​ស្លុង​អារ​ម្ម​ណ៏​នឹង​ទិដ្ឋភាព​នៅក្នុង​ទី​អារាម​ដ៏​ស្ងាត់ជ្រងុំ​នេះ ហាក់ ឡើងវិញ​ដោយ​ក្រឡេក​ភ្នែក​ប្រទះឃើញ ព្រះ​ស​ង្ឍ​ស្ថិតនៅក្នុង​វ័យ​ចំណាស់​១​អង្គ​កំពុង​និមន្ត​សំដៅ មករក​។​​បន្ទាប់ពី​ធ្វើ​គា​វន​កិច្ច​ចំពោះ​ព្រះអង្គ​រួចមក ព្រះអង្គ​បាន​មា​នស​ង្ឍ​ដីកា​រថា​ព្រះអង្គ​មាន​នាម យ៉ង់ ន​រសី​ហោ មាន​ព្រះជន្ម​៧២​វស្សា ជា​ព្រះចៅអធិការ​នៅ​វត្ត​នេះ និង​ពី​អតីត​ព្រះ​អង្គជា​មន្ត្រី​រាជ ការ​១​រូប នៅ​មន្ទីរ​វប្ប​ធ៌​ម​នៅ​ខេត្តកំពង់ធំ​នេះ ក្រោយពី​ព្រះអង្គ​ចូលនិវត្តន៍​ហើយ​នើ​យ​ណាយ​នឹង រឿង​លោកិយ​ក៏​បួស​នៅ​វត្ត​នេះ​តែម្ដង ចំណែក​ញោមស្រី​ជា​អតីត​ភរិយា​នោះ ក៏​ចាស់​ណាស់​ហើយ​គឺ គាត់​មាន​អាយុ​៦៩​ឆ្នាំ​ទៅហើយ​។jpg

សព្វថ្ងៃ​គាត់​មកសុំ​សិ​ល​សម្មាទាន ជា​ឧបាសិការ​ម្នាក់​វត្ត​នេះ​ដើម្បី សន្សំ​កុសល​ទៅ​ជាតិ​ខាងមុខ​។​​ព្រះចៅអធិការ​ដែល​វ័យ​៧២​វស្សា​នេះ បា​នស​ង្ឍ​ដីការ​បន្តទៀតថា វត្ត​សាលា​ទំនប់​នេះ មាន វត្ថុ​ស័​ក្ដ​សិទ្ធ​ច្រើនណាស់ ដែល​បន្សល់​តាំងពី​បុរាណ​មក​និង​ក្នុងសម័យ​អ​ណា​និគម​បារាំង ក្នុងពេល ដែល​ព្រះអង្គ​ភិ​ប រត់គេចខ្លួន​ពី​បារាំង​តាម​ចាប់ ហើយ​មក​ស្នាក់​តាំង​សិ​ល្បិ៍​សម្មាធិ​នៅទីនេះ ហើយ​វត្ត នេះ​កាលណោះ គ្រាន់តែ​ជា​អាស្រម​១​តូច​ល្មមតែ​ប៉ុណ្ណោះ​។K2
​ព្រះចៅអធិការ​បន្តស​ង្ឍ​ដីកា​រថា មាន​ពុទ្ធបរិស័ទ​ខ្លះ​មិន​យល់ ចេះតែ​បេះបោច​ផ្លែឈើ​និង​ដង ទឹក​ដូច​បែប​អាសអាភាស​ត្រង់​កន្លែង​អណ្ដូង​សំរិទ្ធ​នេះ​ដែល​ហូរ​មកលើ​ភ្នុំ​សន្ទុក​និង​ថ្ម​ក្រពើ​នោះ ព្រះ អង្គ​ក៏​ស្ដី​ខ្លះៗ​ទៅ​ព្រោះ​វា​ប៉ះពាល់​ដល់​កន្លែង​ស័​ក្ដ​សិទ្ធ​ខ្លាច​សាបរលាប ទើប​ពុទ្ធ​បរិ​ស័​ទ្ធ​ខ្លះ​មានការ ខឹងសម្បារ​នឹង​ព្រះអង្គ​ដែរ​។​
​ដោយឡែក​ពុទ្ធបរិស័ទ​មួយចំនួន​បាន​ឲ្យ​ដឹង​ស្របគ្នា​ថា ពី​ដើម​ត្រង់ចំណុច​អណ្ដូង​សំរិទ្ធ​និង​ថ្ម ក្រពើ​ដែល​នៅ​ជិត​មាត់​ស្រះ​បុរាណ​នៅក្នុង​វត្ត​នេះ គឺមាន​សម្លេង​ក្រពើ​រោទិ៍​ជា​រៀងរាល់​ថ្ងៃសីល​ឬ​ថ្ងៃ ពេញ​បរ​មី បើ​អ្នកស្រុក​ទៅ​បន់ស្រន់​អ្វី​តែងតែ​បានសម្រេច​ដូច​បំណង ក្រោយមក​ក៏មាន​គូរ​ស្នេហ៍​នាំ គ្នា​មក​រួមរក្ស​នៅ​កន្លែង​នោះ ក៏​លែង​លឺ​សម្លេង​ក្រពើ​ស្រែក​ទៀត​ទៅ​។​

K3
​ប្រភពព័ត៌មាន​ពី​ពុទ្ធបរិស័ទ​ខាងលើនេះ​បាន ធ្វើការ រិះគន់ថា អ្នក​ចូលទៅ​បេះបោច​ផ្លែឈើ និង​មាន​ទង្វើរ​ពុំគប្បី​ខាងលើ​ច្រើនតែ​ជា​ក្រុមគ្រួសារ របស់​លោកតា អ៊ុច​លឹម ជា​អតីត​អាចារ្យវត្ត​នេះ និង​លោត​តា​ម្នាក់ទៀត​ឈ្មោះ​ជូ សឿន លុះ​ពេល​មានការ​ស្ដីបន្ទោស​បន្តិច​បន្តួច​ពី​ព្រះចៅអធិការ​ក៏ នាំគ្នា​ខឹង​នឹង​ព្រះចៅអធិការ ប៉ុន្តែ​ពុទ្ធបរិស័ទ​ភាគច្រើន​មិនមាន​គំនិត​ដូច ក្រុមគ្រួសារ​លោកតា​២​នាក់ នេះឡើយ ផ្ទុយទៅវិញ​ពួកគាត់​គាំទ្រ​នូវ​ទង្វើរ​ដែល​ជួយ​ការពារ​និង​រក្សា​វត្ថុ​ស័​ក្ដ​សិទ្ធ​ក្នុង​វត្ត​នេះ ដែល មាន​តាំងពី​បុរាណ​មក ជា​ប្រយោជន៍​ដល់​អ្នកមាន​ជំនឿ​និង​ប្រពៃណី​វប្ប​ធ៌​ម​ខ្មែរ​៕​