ចំណត​ឡាន​អាណាធិបតេយ្យ​រញ៉េរញ៉ៃ​គ្មាន​គូរ​ប្រៀប​នៅក្នុង​ស្រុក​ស្ទោង​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​រិះគន់​

0


កំពង់ធំៈ បេនឡាន​អាណាធិបតេយ្យ ត្រូវបានធ្វើ​សកម្មភាព​រញ៉េរញ៉ៃ ពេញ​ដងផ្លូវ​សាធារណៈ យក​ចំណី​ផ្លូវជាតិ​លេខ​៦ ធ្វើជា​ចំណត់​ឡាន ចាប់​ពីមុខ​ភោជនីយ៍ដ្ឋាន ស៊ី​គី​ម៉ិច​រហូតដល់​គល់ស្ពាន​ស្ទោង ដែលមាន​ប្រវែង​ជិត​១០០០​ម៉ែត្រ ត្រូវបាន​អាជ្ញាធរ​ស្រុក​ស្ទោង បណ្តែតបណ្តោយ​ឲ្យ​តាក់ស៊ី​ចាប់​ម៉ូយ​យ៉ាង​ជក់​ជិត ដោយ​មិន​ខ្វល់​ពី​សំណាក់​លោក ប៉ូលិស សណ្តាប់ធ្នាប់ និង​អាជ្ញាធរ​សូម្បីតែ​បន្តិច និង​ជាហេតុ​បង្ករ​ភាព​ក្តី​ក្រហាយ​ដល់​អ្នកធ្វើដំណើរ​លើផ្លូវ​សាធារណៈ ។​Image6
​ជា​រៀងរាល់​ព្រឹក​គេ​តែងតែ​សង្កេតឃើញ តៃកុង​កាត់​ស៊ី​ប្រដេញ​ម៉ូតូឌុប ដេញ​ដណ្តើម​ម៉ូយ​គ្នា ប្រសាច​ពេញ​ថ្នល់​បង្ករ​ភាពភ័យខ្លាច​ដល់​អ្នកធ្វើ​ដំណើរ ពី​ការបាត់បង់​នូវ​ទ្រព្យសម្បត្តិ​និង​គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេងៗ ដោយសារតែ​កន្លងមក​អ្នកធ្វើដំណើរ​បាន​រអ៊ូរ​ទាំងពី​ការបាត់បង់​សម្ភារៈ​ដោយ​គ្មាន​ការទទួលខុសត្រូវ​ពី​ម្ចាស់​ឡាន តែ​ទោះ​ជាមាន​ភាពមិន ប្រក​តី​បែបនេះ​ក្តី​ក៏ ក៏​ពុំមាន​ការកែសម្រួល​ចរាចរណ៍ និង​រៀបចំ​សណ្តាប់ធ្នាប់​ពី​សំណាក់​ប៉ូលិស​នោះទេ គឺមាន​តែ​ដើរ យកលុយ​ឡាន​យ៉ាង​រំភើយ​។​Image3
​ប្រជាពលរដ្ឋ បាន​ងឿងឆ្ងល់​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​ស្រុក​ស្ទោង និង​អ្នកទទួល​ម៉ៅការ​ភាស៊ី​បេនឡាន ថា​ប្រហែលជា មានការ​ឃុបឃិត​គ្នា​ស៊ីសំណូកសូកប៉ាន់​ជាមិនខាន​ឡើយ ដោយសារតែ​បេនឡាន​ស្រុក​ស្ទោង​ពុំមាន​កន្លែង​ឲ្យ​ចត​ឡាន​បាន​ត្រឹមត្រូវ​នោះទេ បែរជា​នាំគ្នា​យក​កា​រ៉ា​ស់​សាំង​ធ្វើជា​បេនឡាន យក​ថ្នល់​ធ្វើជា​បេនឡាន យក​សួនច្បារ​ធ្វើជា បេនឡាន ដោយ​មិនមាន​ការទទួលខុសត្រូវ បង្ករ​ការកកស្ទះ​ចរាចរណ៍​ពេញ​ផ្លូវImage4

មិនតែប៉ុណ្ណោះ​អ្នកទទួល​ម៉ៅការ​ភាស៊ី ពុំមាន​ការរៀប​ចំណត់​ឲ្យ​មាន​សុ​វត្តិភាព​ត្រឹមត្រូវ ដល់​អ្នកធ្វើដំណើរ និង​អ្នករត់​តាក់ស៊ី បែរជា​ដើរ​យកតែ​ភាស៊ី​មិនតែប៉ុណ្ណោះ​បាន​ឃុបឃិត​គ្នា​យក​ចំណត់​រថយន្ត​សង់​ជា​តូប​ឲ្យ​អាជីវ​ករលក់​ជំនួស​ការចត​រថយន្ត រីឯ​រថយន្ត​កាត់​ស៊ី​បែរជា យក​ចំណីផ្លូវ​ធ្វើជា​ចំណត​ជំនួស​វិញ ជាហេតុ​ធ្វើអោយមាន​ការសង្ស័យថា មានការ​ឃុបឃិត​ពុក​រលួយ​ពី​សំណាក់​អាជ្ញាធរ​ស្រុក និង​អ្នកដេញថ្លៃ​ភាស៊ី ដោយសារតែ​គេ​ឃើញ​ជាច្រើន​អណ្ណតិ​មកហើយ ពុំមាន​ការផ្លាស់ប្តូរ​អ្នកម៉ៅការ​ភាស៊ី បេនឡាន​នោះទេ ហើយ​ការអភិវឌ្ឍន៍​ក៏​ពុំមាន​ការរីក​ចម្រើនប​ន្តិ​ច​សោះឡើយ ។​Image5
​ប្រជាពលរដ្ឋ​ជាច្រើន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក និង​កំលាំង​សមត្ថកិច្ច ជួយ​កែសម្រួល​ភាព​រញ៉េរញ៉ៃ លុបចោល​ទាំងស្រុង នូវ​ការដេញ ប្រទាញ​ដណ្តើម​ម៉ូយ​គ្នា​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ និង​រៀបចំ​ចំណតរថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​ឲ្យ​យក ចំណីផ្លូវ​ធ្វើជា​ចំណតរថយន្ត នឹង​ថែរក្សា​សំអាត​បរិស្ថាន​អានា​ម័​យ ព្រមទាំង​សំណូមពរ​ឲ្យ​ធ្វើការ​ដេញថ្លៃ​ជា​សាធារណៈ ក្នុងការ​ទទួលខុសត្រូវ​កែលំអរ​អភិវឌ្ឍន៍​ចំណតរថយន្ត ។ ដោយ នាគរាជImage10 Image9 Image8 Image7