រថយន្ត​កាមរី​ឆ្លាម​បើក​បុក​អ្នក រី​យ៉ែ​រថយន្ត បណ្តាលឱ្យ​បាក់​ជើង​ម្ខាង​

​ភ្នំពេញ ៖ រថយន្ត​កាមរី​ឆ្លាម​បុក​អ្នក​រី​យ៉ែ​រថយន្ត​បណ្តាល​ឱ្យ​របួស​បាក់ជើង​រងរបួស​ធ្ងន់​កាលពីរ​វេលា​ម៉ោង ៩ និង 00 នាទី​យប់​ថ្ងៃទី​១០ ខែ មិនា ឆ្នាំ

២០១៤ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នក ដំណើរ​យីហោ​វិរៈ​ប៊ុនថាំ​អ៊ិច​ប្រេស​ទេសចរណ៏ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី សុ​វត្ត កែង​ផ្លូវ ១០៦ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​រថយន្ត​ឆ្លាម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-1001​បើកបរ​ពី​ទិស​ខាងលិច​ទៅ​កើត​តាម​បណ្តោយ ផ្លូវ​ព្រះ​ស៊ី​សុ​វត្ត​កែង​ផ្លូវ​១០៦​ចំណុច​កើតហេតុ​នៅ​ពេល​នោះ​គឺ​មាន​បុរស ម្នាក់​ជា​អ្នក​រី​យ៉ែ​រថយន្ត​បាន​ចេញ​មក​រី​យ៉ែ​រថយន្ត​ស្របពេល​ជាមួយគ្នា នោះដែរ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​ពី​កើត​ទៅ​លិច​ហើយ​បុរសរងគ្រោះ បាន​លើកដៃ​ជា​សញ្ញា​កុំ​ឱ្យ​រថយន្ត​ឆ្លាម​ធ្វើដំណើរ​មក​ពេល​ប៉ុន្តែ រថយន្ត​ឆ្លាម​នោះ​មិន​ស្តាប់​នៅ​តែ​បើ​កមក​បុក​បុរសរងគ្រោះ​បន្ទាប់មក រថយន្ត​ឆ្លាម​នោះ​ក៏​រី​យ៉ែ​រថយន្តបុក​បុរសរ​ង​គ្រោះ​ម្តង​ទៀត​បណ្តាលឱ្យ បាក់​ជើង​ត្រូវបាន​គេ​ដឹក​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​យក​រថយន្ត​ខាងលើ​ទៅរ​ក្ស​ទុក​នៅ​ខណ្ឌ​ដូនពេញ រងចាំ​ធ្វើ​ការដោះស្រាយ​នា​ពេល​ក្រោយ ៕

11-03 11-03-1