​មន្ត្រី​ពេទ្យសត្វ​ខេត្ត ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសា​ទឹកស​ត្វ​គោក្របី​ ​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃនប់​

0

​ ​ខេត្ត​ព្រះសីហនុ​ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ការិយាល័យ​ពេទ្យសត្វ​ខេត្ត​ព្រះសីហនុ បើក​យុទ្ធនា​ការចុះ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺសារ​ទឹក​គោ ក្របី​ប្រចាំឆមាស​ទី​២ ជូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ ដឹកនាំ​ដោយ​លោកស្រី ហែម ផល្លា អនុប្រធាន​ក្តាប់​រួម ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្ត​ព្រះសីហនុ និង​កម្លាំង​មន្ត្រី​ពេទ្យសត្វ ជាច្រើន​នាក់ ។​1.mp4_snapshot_00.31_[2014.11.18_11.35.17]
​លោកស្រី ហែម ផល្លា បានអោយដឹងថា យុទ្ធនា​ការចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺសារ​ទឹកស​ត្វ​គោ ក្របី​ប្រចាំឆមាស​ទី​២ នៅក្នុង​ស្រុក​ព្រៃនប់ មាន​រយះពេល​៧ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៥ ដែលជា​កំលាំង​អូសទាញ​មួយ​យ៉ាងសំខាន់​ក្នុង​ការងារ​បង្កបង្កើន​ផល​ស្រូវ របស់​បងប្អូន​ប្រជាកសិករ ហើយ​យុទ្ធនាការ​ថ្ងៃ យើង​ធ្វើ​ការចាក់​វ៉ាក់សាំង​គោ ក្របី​ចំនួន​២​ឃុំ គឺ​ឃុំ​ទឹកថ្លារ បាន​គោ​២០​ក្បាល ក្របី ២៥​ក្បាល ដោយឡែក​ឃុំ​ទួល​ទទឹង គោ​០៩​ក្បាល ក្របី ៣០​ក្បាល ។1.mp4_snapshot_00.01_[2014.11.18_11.35.57]

យុទ្ធនាការ​នេះ​យើង​ធ្វើ​មួយថ្ងៃ​២​ឃុំ ក្នុងចំណោម​ឃុំ​ទាំង​១៤ ក្នុងស្រុក​ព្រៃនប់ ដើម្បី​ការពារ​ជម្ងឺសារ​ទឹក ដល់​សត្វ​ពា​ហ​នះ​របស់​ប្រជាកសិករ​អោយមាន​សុខភាព​ល្អ សំរាប់​បំរើ​ការងារ​បង្កបង្កើន​ផល ប្រជាកសិករ​យើង​អោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ។​1.mp4_snapshot_00.27_[2014.11.18_11.34.46]
​ ​ក្នុងនោះ​លោកស្រី ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​ភូមិ ឃុំ មេត្តា​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន អោយ​រួសរាន់​នាំ​សត្វ​គោ ក្របី របស់ខ្លួន​មក​ទទួល​ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំ​ងឹ​សារ​ទឹក​ឪ្យ​បាន​គ្រប់គ្នា ព្រោះ​ការចាក់​វ៉ាក់សាំង​នេះ​មិនមាន​ការយក​លុយកាក់​ពី​ប្រជាពលរដ្ឋ​នោះទេ គឺ​ការចុះ​ចាក់​វ៉ា​ក់​សាំ​នេះ​ដើម្បី​ជួយ​បញ្ចៀស​នូវ​ជម្ងឺសារ​ទឹក​ដល់​សត្វ​គោ ក្របី​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ កុំ​ឪ្យ​សត្វពាហនៈ​មានការ​ឈឺ​ងាប់​ធ្វើអោយ​ពួកគាត់​ខាតបង់​សេដ្ឋកិច្ច​គ្រួសារ​ក៏ដូចជា​សេដ្ឋកិច្ចសង្គម​ទាំងមូល​ផងដែរ ៕