តុលាការ​ឃុំខ្លួន​នារី​ជា​សង្សារ​ពីបទ​នាំយក​គ្រឿងញៀន​ឲ្យ​សង្សា​រដល់​ក្នុង​ពន្ឋនាគារ​ព្រៃ​ស​

ភ្នំពេញ ៖ នារី​ជា​សង្សារ​ម្នាក់ មាន​មុខរបរ​ជា​អ្នកបំរើ​ការងារ​ផ្នែក​ចែក​បៀ​នៅ​កាស៊ីណូ ត្រូវបាន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ

សម្រេច​កាល ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៤ ឃុំខ្លួន​ដាក់​ពន្ឋនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ នាំចូល​គ្រឿងញៀន​ឲ្យ​

សង្សា​រដល់​ក្នុង ពន្ឋនាគារ​ព្រៃ​ស តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ទាន់ពេលវេលា ។​


​នារី​ជា​សង្សារ​រូប​នេះ​ឈ្មោះ ផែង សុខ​ធីតា អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​បឹង ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ឃាត់ ខ្លួន​នៅ​តាម​ដងផ្លូវ​សាធារណៈ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនរបស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូងរា​ជ​ធានី ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៤ ពី​បទ​នាំ​គ្រឿងញៀន​ចូលក្នុង​ពន្ឋនាគារ​ព្រៃ​ស ។ 


​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តុលាការ​បានឲ្យដឹងថា មុន​ឈានដល់​ការឃាត់ខ្លួន​នារី​ឈ្មោះ ផែង សុខ​ធីតា នេះ គឺ​មន្ត្រី​ពន្ឋនាគារ​បាន​ឃាត់ខ្លួ​ន​បុរស​ជា​សង្សា​រជក់​គ្រឿងញៀន​ក្នុង​ពន្ឋនាគារ ។ តាម​ចម្លើយ​សារភាព របស់​បុរស​ជា​សង្សារ គឺ​គ្រឿងញៀន​នេះ នារី​ជា​សង្សារ​ជា​អ្នក​ផ្ញើ​មកឲ្យ​ខ្លួន​ក្នុងព​ន្ឋនា​គារ ។ ផ្តើមចេញ​ពី​ការ ចង្អុលបង្ហាញ​នេះ តុលាការ​បាន​ចាត់ការ​តាម​នីតិវិធី​ជា​បន្តបន្ទាប់ រហូត​ចេញ​ដីកា​ចាប់ខ្លួន​ឈ្មោះ ផែង សុខ​ធីតា តែម្តង ។ 
​នៅ​ដំណាក់កាល​នេះ ឈ្មោះ ផែង សុខ​ធីតា បាន​ឆ្លើយ​សារភាពថា ពិតជា​នាំយក​គ្រឿងញៀន ឲ្យ​សង្សារ​ក្នុង​ពន្ឋនាគារ​ប្រាកដ ៕​

01