សមត្ថកិច្ច​ខណ្ឌ​ទួលគោក​ឆែក​អាវុធជាតិផ្ទុះ តាម​ដងផ្លូវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​បី​នាក់​ប្រើប្រាស់​គ្រឿងញៀន​

​ភ្នំពេញ ៖​ដើម្បី​ពង្រឹង​សន្ដិសុខ ក៏ដូចជា​កាត់បន្ថយ​បទល្មើស​ផ្សេងៗ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរង​

ខណ្ឌ​ទួលគោក និង​ចូល​រួមទាំង​មន្ដ្រីនគរបាល និង​កងរាជអាវុធហត្ថ​កាលពី​យប់​ថ្ងៃ​ទី​១១​ខែ​មិនា​ឆ្នាំ​២០១៤ បាន​បើក​ប្រតិ​ប​ត្ដិ​ការចុះឆែក​

អាវុធជាតិផ្ទុះ នៅតាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​។​
​ការចុះ​ប្រតិបត្តិការ​នេះ​ប្រព្រឹត្តិ​ឡើង​រយះពេល​ជិត​១​ម៉ោង​ក្នុង​ការឆែកឆេរ​ចំពោះ​អាវុធជាតិផ្ទុះ​ខាងលើ​នេះ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​គ្រីស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ន​០៨៨១ ភព​១ ពី​បទ​ប្រើប្រាស់​គ្រឿងញៀន ហើយ​ជនសង្ស័យ​ទី​១​ឈ្មោះ ថន វ៉ាន់​យ៉ា​វង្ស ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជា​សិស្សសាលា​បាក់​ទូក ស្នាក់នៅ​ផ្ទះជួល​សង្កាត់​អូរឫស្សី​២ ខណ្ឌ​៧​មករា ទី​២​ឈ្មោះ សំ បញ្ញា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​លក់​ភេសជ្ជៈ ស្នាក់​នៅផ្ទះ​លេខ​43E3 ផ្លូវ​១៤០ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា និង​ទី​៣​ឈ្មោះ តាំង ប៊ុនហេង ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​សង្កាត់​អូ​ឫស្សី​៤ ខណ្ឌ​៧​មករា​។ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​យក​មក​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​ទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​
​គួរបញ្ជាក់​ថា​ការចុះ​ឆែក​អាវុធជាតិផ្ទុះ​ខាងលើនេះ លោក តី សុ​វណ្ណា​រ៉េត អធិការរង​ខណ្ឌ​ទួលគោក បានអោយដឹង​ថា​ដែរ​ថា ការឆែកឆេរ​នេះ​មិន​មាន​ការផាកពិន័យ​ចំ​ពោះ​ម៉ូតូ​ជិះ​មិន​ពាក់មួក​សុ​វត្តិភាព​និង​ដាក់​កញ្ជក់​ឡើយ គ្រាន់តែ​ធ្វើ​ការព្រមាន​ហើយ​ក៏​អោយ​ទៅ​វិញ​ផងដែរ​៕​

02 (1)

​    ​