Spurs ​ដាក់​ពាក្យបណ្តឹង​ចំពោះ​ការ​ឲ្យ​កាត​ក្រហម​ដល់ Kaboul

​ក្លិប​មាន់​ខ្នាយ​មាស​ Tottenham Hotspur ​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ចំពោះ​ការ​ឲ្យ​កាត​ក្រហម​ដល់ ខ្សែការពារ​កណ្តាល Younes Kaboul ​នៅក្នុង​ការប្រកួត​ជាមួយ​តោ​ខៀវ Chelsea ​កាលពី​យប់​ថ្ងៃ​សៅរ៍​ ​។​

Kaboul ​ត្រូវ​បាន​បណ្តេញចេញ​ពី​ការប្រកួត​ក្រោយពេល​ដែល​អជ្ញាកណ្តាល Michael Oliver  ​បាន​ដក​កាត ក្រហម​ដោយសារតែ​រូប​គេ​ធ្វើឲ្យ​មាន​កំហុស​លើ​ខ្សែប្រយុទ្ធ Samuel Eto'o ​នៅក្នុង​ប្រអប់​គ្រោះថ្នាក់ ហើយ​ផ្តល់​បាល់ ប៉េ​ណា​ល់​ទី​ឲ្យ​ក្រុម Chelsea ​។​
​ថ្វី​បើ​ការចាក់​វិដេអូ​ខ្លីបសារ​ឡើង​វិញ​បង្ហាញ​ថា​ ​ការពិន័យ​នេះ​មិន​ត្រឹមត្រូវ​ក៏ដោយ​ ​ប៉ុន្តែ​ Kaboul ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការពិន័យ​ហាម​មិនឲ្យ​ចូល​លេង​ចំនួន​ ៣ ​ប្រកួត​បើសិនជា​ការ​ដាក់​ពាក្យបណ្តឹង​នេះ​មិនបាន​សម្រេច​នោះ​ ​។​
​គួរបញ្ជាក់​ថា​ Spurs ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លំដាប់​ទី​ ៥ ​ក្នុង​តារាង Premier League ​ហើយ​មាន​គម្លាត​ ៥ ​ពិន្ទុ ពី​ក្រុម​លេខ​ ៦ ​គឺ​បិសាច​ក្រហម Manchester United ៕

Tottenham Hotspur