បុរស​ម្នាក់​កាលពីមុន​ត្រូវ​គេ​បាញ់​ប្លន់​ម្តង​ហើយ​មិន​បាន​សម្រេច​ប្លន់​លើ​នេះ​នៅតែ​មិនបាន​សម្រេច​ទៀត​

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ត្រូវ​ក្រុមចោរប្លន់​ប្រដាប់​អាវុធ​បាញ់​មួយ​គ្រាប់​ធ្លាយ​គូទ​ប្លន់​យក​ម៉ូតូ​CBR​កាល​ពី​មួយ​ខែ​មុន​ដែល​មិន​បាន​សម្រេច​នោះ ពេលនេះ​ក៏​ត្រូវបាន​ក្រុម​ចោរប្លន់​យក​ម៉ូតូ​ម្ដង​ទៀត​ម៉ាក​ផូស​ហ្សា នៅតែ​មិន​បាន​សម្រេច​ទៀត តែ​ត្រូវ​រងរបួស​នារី​ដែល​ជា​សង្សារ កាលពី​

វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១១​ខែ​មិនា​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង​ឃុំ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​ការ​អោយ​ដឹង​ពី​បុរស​ដែល​ត្រូវ​គេ​ដេញ​ប្លន់​ម៉ូតូ​ខាងលើ​នេះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ផូស​ហ្សា ពណ៌​ខ្មៅ អត់​ស្លាក​លេខ ដឹក​នារី​ម្នាក់​ជា​សង្សារ​ពី​រង្វង់​មូល​ចោមចៅ​គោលបំណង​ចង់​ជិះ​ដើរលេង ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​សុទ្ធតែ​ស៊េរី​ឌ្រី​ម​សង់​C125 ទាំងអស់​បាន​ជិះ​ដេញ​តាម​រូបគេ​ពីក្រោយ ខណៈ​មក​ដល់​ចំណុច​ផ្លូវ​បេតុង​កន្លែងកើតហេតុ​ខាងលើ គេ​ក៏​ជិះ​ម៉ូតូ​លឿន​ហើយ​ស្រាប់តែ​មិន​ដល់​ចំណុច​កែង​ផ្លូវ​បេតុង​គេ​ក៏​បាន​ឃើញ​សមត្ថកិច្ច​កំពុង​ឈប់​ម៉ូតូ​ល្បាត​គេ​ក៏​បាន​ជិះ​ទៅរក​សមត្ថកិច្ច ស្រាប់តែ​ជនសង្ស័យ​នោះ​ជិះ​មក​ទាន់​ហើយ​ក៏​ទាញ​ដែកឆាប​មួយ​សំដៅ​មកចាក់​រូបគេ​ជា​អ្នកបើក​ម៉ូតូ ប៉ុន្តែ​ដោយ​ការ​ជិះ​ម៉ូតូ​លឿន​ធ្វើអោយ​ក្រុមចោរ​នោះ​ចាក់​ត្រូវ​នារី​ដែល​ត្រូវ​ជា​សង្សារ​កំពុង​អង្គុយ​ពីក្រោយ​ត្រូវ​មួយ​ឆែក​ឆាប​ចំ​បោះដៃផុត​ខាងឆ្វេង​ហើយ​ជនល្មើស​ខាងលើ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ភ្លាមៗ​តែម្ដង​។​
​ទាក់ទិន​និង​ករណី​នេះ​សំណាង​ដែរ​មាន​សមត្ថកិច្ច​ដែល​ឈរ​នៅ​គោលដៅ​កំពុងធ្វើការ​ល្បាត​កុំ​អី​ប្រហែលជា​ក្រុម​ចោរប្លន់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​នៅ​សង្កាត់​ចោម​ចៅ​នេះ​ប្លន់​បាន​សម្រេច​ទៀតហើយ​។​
​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ដឹក​តាម​ម៉ូតូ​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​វិសាល​សុខ​២ ដើម្បី​ព្យាបាល​ភ្លាមៗ ហើយ​នារី​រងគ្រោះ​នេះ​ឈ្មោះ ផាន សុផាត ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​មុខរបរ​ជា​អ្នកបកប្រែ​ភាសា​ចិន ស្នាក់នៅ ឃ្យូ អែ​ន អា​យ (Q&I) សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​បុរស​រងគ្រោះ​ឈ្មោះ ខា សុខ​ឌី​ម ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​អ្នកម៉ៅការ​ជាងសំណង់ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​បច្ចុប្បន្ន​នារី​រងគ្រោះ​និង​បុរស​រងគ្រោះ​ខាងលើ​សមត្ថកិច្ច​កំពុង​ធ្វើ​ការសាកសួរ​ពី​ករណី​ខាងលើនេះ ព្រោះ​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា​រឿង​នេះ​អាចជាក​រណីស្នេហា​ត្រីកោណ ឬ​ជា​ករណី​គំនុំ ព្រោះថា​បើ​ជនល្មើស​ចង់​ប្លន់​យក​ម៉ូតូ​មិន​មែន​ដេញ​តាម​តាំង​ពី​រង្វង់​ម៉ូតូ​ចោមចៅ​មកដល់​ចំណុច​កើតហេតុ​ខាង​ទើប​ធ្វើ​សកម្មភាព​ប្លន់​បែប​នេះ​នោះ​ទេ​។​
​ប្រជាពលរដ្ឋ​ក៏​បាន​ដាក់​សំណួរ​ទៅ​លោក​មេ​ប៉ុស្ដិ៍​ចោមចៅ ម៉ម ហោ ថា តើ​លោក​គួរ​មាន​វិធានការណ៍​យ៉ាងណា​ចំពោះ​រាល់​បទល្មើស​ឆក់​ប្លន់​ដែល​តែងតែ​កើតមានឡើង​នៅក្នុង​មូល​ដែល​លោក​បាន​គ្រប់គ្រង​នេះ​? 
​គួរបញ្ជាក់​ថា​កាលពី​វេលា​ម៉ោង ២​និង ៥០​នាទី យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ​ឆ្នាំ ២០១៤ នៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុមចោរប្លន់​ប្រដាប់អាវុធ​២​នាក់​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​C125 ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ព្យាយាម​ជិះ​ដេញតាម​ជនរងគ្រោះ​ខាងលើ​ហើយក៏​បាន​ធ្វើ​សកម្មភាព​ដក​កាំភ្លើង​ភ្ជង់​ជនរងគ្រោះ​អោយ​ឈប់​ម៉ូតូ តែ​ជនរងគ្រោះ​មិន​ព្រម​ឈប់​នោះ​ក៏​ក្រុម​ចោរ​នោះ​បាន​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​ចំនួន​៣​គ្រាប់ តែ​ត្រូវ​មួយ​គ្រាប់​ចំ​កំប៉េះគូទ​ជនរងគ្រោះ​បៀម​គ្រាប់​ជាប់ បណ្ដាល​អោយ​ម៉ូតូ​ដួល​ធ្លាក់ចូល​ថ្លុក​ទឹក ដោយ​ឃើញ​ដូចនេះ​ក្រុមចោរ​ខាងលើ​មើល​សភាពការណ៍​ដូច​មិន​ស្រួល​ក៏​បាន​គេចខ្លួន​បាត់​ស្រមោល​ពី​កន្លែងកើតហេតុ​ភ្លាមៗ​៕​

01 (1) 02