មាស​៣៣​តោន​នាំ​ចេញ​ពី​អ៊ុ​យក្រែន ដោយ​វិធី​ណា​?

​កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ជើង​ហោះ ហើរ​សម្ងាត់​មួយ​បាន​ដឹក​ជញ្ជូន​មាស ៣៣​តោន​ចេញពី​អ៊ុយ​ក្រែន​ឆ្ពោះទៅ កាន់​ក្រុង​ញូវយ៉ក អាមេរិក ។ 
​គេហទំព័រ Gata.org បាន​ផ្សព្វផ្សាយ ថា ការដឹកជញ្ជូន​មាស​ដោយ​សម្ងាត់ នោះ​ធ្វើឡើង​ដោយ​វិធីសាស្ដ្រ​ណា​? ការ ដឹកជញ្ជូន​តាម​

អាកាសយានដ្ឋាន​បូរី​ស ស្កូ​ល ប្រទេស​អ៊ុ​យក្រែន ។ 
​នៅ​វេលា​ព្រឹក យន្ដហោះ​ដឹកជញ្ជូន មួយ​គ្រឿង​ដែល​គេ​មិនដឹង​អត្ដ​សញ្ញាណ ច្បាស់​បាន​ចាកចេញ​ពី​អាកាស​យាន ដ្ឋា​ន​បូរី​ស​ស្កូល​។ មុន​ពេល​ចុះចត​សម្រាប់ ដឹកជញ្ជូន​មាស​ចេញពី​អ៊ុយ​ក្រែន​មាន រថយន្ដ​ដឹកទំនិញ​៤​គ្រឿង រថយន្ដ​ដឹក​អ្នក ដំណើរ​ធុន​តូច​២​គ្រឿង​បាន​រង់ចាំ​នៅ អាកាសយានដ្ឋាន​ហើយ​រថយន្ដ​ទាំងនោះ មិន​ពាក់​ស្លាក​លេខ​នោះ​ឡើយ ។ អ្នក​ដឹក ជញ្ជូន​ស្លៀក​ឯកសណ្ឋាន​ពណ៌​ខ្មៅ​១៥​នាក់ ពាក់​ម៉ាស់ និង​អាវ​ការពារ​គ្រាប់ និង​ខ្លះ ទៀត​កាន់​កាំភ្លើងយន្ដ​បញ្ជូន​កេស​ជាង ៤០​ដែល​មាន​ទម្ងន់​ធ្ងន់​ឡើងលើ​យន្ដ ហោះ ។ ក្រោយមក​មាន​បុរស​ម្នាក់​បាន ឡើង​ទៅលើ​យន្ដហោះ ។ កេស​ចំនួន​៤០ បាន​បញ្ជូន​ឡើង​យន្ដហោះ​យ៉ាង​ប្រញាប់ ប្រញាល់ ហើយ​យន្ដហោះ​ក៏​បាន​ហេះ យ៉ាង​ប្រញាប់​ផងដែរ ។​
​អ្នក​ដែល​បាន​មើលឃើញ​សកម្ម ភាព​ខាង​លើ​បាន​ផ្ដល់​ព័ត៌មាន​ដល់​មន្ដ្រី គ្រប់គ្រង​អាកាសយានដ្ឋាន ហើយ​ទទួល បានការ​ឆ្លើយតប​វិញ​ថា សូម​កុំ​ជ្រៀត ជ្រែក​ចូលក្នុង​កិច្ចការ​របស់​អ្នកដទៃ ។ 
​ក្រោយមក​មន្ដ្រីជាន់ខ្ពស់​អ៊ុ​យក្រែន មួយរូប​បាន​ប្រកាសថា តាម​សំណើ របស់​រដ្ឋាភិបាល​ថ្មី​អ៊ុ​យក្រែន យប់នោះ អាមេរិក​ទទួល​រក្សា​ទុក​មាស​ទាំងអស់ ដែល​អ៊ុយ​ក្រែន​មាន​នៅក្នុង​ប្រទេស ចៀសវាង​ភាពចលាចល​កើតឡើង មាស​ទាំងនោះ​អាច​នឹង​បាត់បង់​៕

Gold