សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ប្រព័ន្ធ​លូរ​បង្ហូរ​ទឹកភ្លៀង​ប្រវែង​៩០០​ម៉ែត្រ​ជា​ជំនួយ​ឥត​សំណង​របស់​គម្រោង​សប្បុរស​ធ​ម៏​

​សម្ភោ​ធ​ដាក់​ប្រើប្រាស់​ប្រព័ន្ធ​លូរ​បង្ហូរ​ទឹកភ្លៀង​មុខកាត់​០,៨០​ម៉ែត្រ​តាម​បណ្តោយ​ផ្លូវ​ព្រះខ័ន​ម្លូរ​ព្រៃ​និង​ផ្លូវ​លេខ​៥​ប្រវែង​៩០០​ម៉ែត្រ​ក្នុង​ក្រុង​ព្រះវិហារ​ខេត្ត​ព្រះវិហារ​ជា​គម្រោង​ជំនួយ​សប្បុរស​ធ​ម៏​របស់​ប្រទេស​ជប៉ុន​សម្រាប់​សន្តិសុខ​មនុស្ស​ជាតិ​ថ្នាក់​មូលដ្ឋាន​កាលពី​រសៀល​ថ្ងៃ​ទី​១១​ខែ​

មីនា​ឆ្នាំ​២០១៤​ស្ថិតនៅ​ភូមិ​គោគ​បេង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​បាន​មានប្រសាសន៍​ថា​ប្រព័ន្ធ​លូរ​បង្ហូរ​ទឹកភ្លៀង​ប្រវែង​៩០០​ម៉ែត្រ​និង​រឺ​ហ្កា​(​អណ្តូង​លូរ​)​ចំនួន​៣៦​កន្លែង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ម្លូព្រៃ​ផ្លូវ​កោះ​កែវ​ផ្លូវ​ព្រះខ័ន​និង​ផ្លូវ​លេខ​A១៨ ដែលជា​ជំនួយ​សម្រាប់​មនុស្ស​ជាតិ​សម្រាប់​ជួយ​អភិវឌ្ឍ​ន៏​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​តាមរយះ​ស្ថានទូត​នៃ​ប្រទេស ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ។ លោក​សំលាង​ទ្រី​បាន​បន្តទៀតថា​ជំនួសមុខ​អោយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខ្ញុំ​បាន​សំដែង​នូវ​កិច្ច​ស្វាគ​ម​ន៏​យ៉ាង​កក់ក្តៅ​និង​ថ្លែងអំណរគុណ​ដ៏​ជ្រៀលជ្រៅ​បំផុត​ចំពោះ​ប្រទេស​ជប៉ុន​ដែល​តែងតែ​ផ្តល់់ជំនួយ​ដល់​ប្រទេស​កម្ពុជា​ពិសេស​ជំនួយ​សប្បុរស​ធ​ម៏​សម្រាប់​មនុស្សជាតិ​និង​ថ្លែងអំណរគុណ​តាមរយ​ឯកឧត្តម KUMAMARU YUJI ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន​ជូន​ដល់​ប្រជាពលរដ្ឋ​និង​រដ្ឋាភិបាល​ជប៉ុន​ដែល​ទោះ​ជា​ស្ថិតក្នុង​ស្ថានភាព​លំបាក​ដែល​ជួបប្រទះ​នូវ​ការរង​ផលប៉ះពាល់​ដោយ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ក៏ដោយ​ក៏​ជប៉ុន​នៅ​តែ​ចែករំលែក​ធនធាន​និង​ស្មារតី​មិន​ឈប់ឈរ ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​តាមរយ​ការផ្តល់​ជំនួយ​ឥត​សំណង​យ៉ាងច្រើន​សម្រាប់​ការស្តារ​និង​អភិវឌ្ឍ​ន៏​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ជា​ពិសេស​បណ្តា​ញគ​មនាគ​ម​ន៏​ដឹក​ជញ្ជូន​អោយ​មាន​ភាព​ប្រទាក់​ក្រឡា​ទូទាំង​ប្រទេស​ជិតខាង​ក្នុង​តំបន់​ទាំង​ផ្លូវគោក​ផ្លូវទឹក​ផ្លូវ​សមុទ្រ​តាម​បណ្តោយ​ទន្លេមេគង្គ​និង​ស្ទឹង​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
​លោក​ប្រធាន​មន្ទីរ បាន​មានប្រសាសន៍​ទៀត​ថា​បន្ថែម​លើ​នេះ​ជប៉ុន​បាន​ជួយ​ដោយ​ផ្តោត​ដោយឡែក​ចំពោះ​ការអភិវឌ្ឍ​ន៏​មូលដ្ឋាន​ភូមិ​ឃុំ​តាម​គម្រោង​ជំនួយ​មនុស្ស​ធ​ម៏​សម្រាប់​សន្តិសុខ​មនុស្សជាតិ​ថ្នាក់មូលដ្ឋាន​ដូចជា​ការសាងសង់​ប្រព័ន្ធ​លូរ​នេះ​ជាដើម​។​កន្លង​មក​ស្ថានទូត​ជប៉ុន​តាមរយ​ការ​សម្រាច់​សម្រួល​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដូចគ្នា​និង​ការសាងសង់​ប្រព័ន្ធ​លុ​នេះ​ដែរ​បាន​ជួយ​ដល់​ក្រុមប្រឹក្សា​ឃុំ​មួយចំនួន​និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​និង​ទូទាំង​ប្រទេស​កម្ពុជា​ដែល​បាន​កំពុងតែ​សម្រាច​គោលនយោបាយ​យុទ្ធ​សាស​ន៏​ចតុកោណ​សំដៅ​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាបលរដ្ឋ​កម្ពុជា​នៅ​តំបន់​ដាច់ស្រយាល​ឱ្យមាន​ប្រសិទ្ធភាព​។​ការសាងសង់​ប្រព័ន្ធ​លូរ​នេះ​បាន​ចាប់ផ្តើម​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​២៥​ខែ​មីនា​ឆ្នាំ​២០១៣​ហើយ​ចាប់ផ្តើម​ការសាងសង​នៅ​ថ្ងៃ​ទី​១​ខែ​មេសា​ឆ្នាំ​២០១៣​និង​បញ្ចប់​ការសាងសង់​ទាំងស្រុង​ថ្ងៃទី​៣០​ខែ​សីហា​ឆ្នាំ​២០១៣​ដោយ​ក្រុមហ៊ុន​តាំង ចេង​អ័ង ខន​ស្ត្រា​ក់សិន សហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​ក្នុង​នោះ​ចំណាយ​ថវិការ​សាងសង​ចំនួន ១០៥៤២២​ដុល្លារ​អា​មេ​រិច​។​
​លោក ហ៊ី​ហ្គូ​ជី​យូ​ស៊ី​ហ៊ី​រ៉ូ (HIGUCHIYoshihiro) ឧ​ប​ទូត​ស្ថានទូត​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឡើង​មានតិ​សំណេះសំណាល​ទៅកាន់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​កក់ក្តៅ​បន្ទាប់មក​លោក​ឯកឧត្តម អ៊ុំ​ម៉ា​រ៉ា អភិបាល​ខេត្ត​ព្រះវិហារ​បាន​មានប្រសាសន៍ និង ថ្លែងអំណរគុណ​ដល់​ប្រទេស​ជប៉ុន​តាមរយៈ​លោក ហ៊ី​ហ្គូ​ជី​យូ​ស៊ី​ហ៊ី​រ៉ូ ឧ​ប​ទូត​ស្ថានទូត និង អនុប្រធាន បេសកម្ម​ទូត​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​រួច​មក​កម្មវិធី​កាត់​ខ្សែបូរ សម្ភោធ​លូរ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​។​
​ព្រះវិហារ​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៤
​    ​ខ្ញុំបាទ​យ៉ែម​ណាល់​ធ្វើសេ​ក្តី​រាយការណ៏​ពី​ខេត្តព្រះវិហារ​សូមជំរាបលា សូម​អរគុណ​!​

2