រថយន្ត​ម៉ា​សដា​បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់​បោះពួយ​បុក​រះ​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់អស់​៦​ផ្ទាំង​

​ភ្នំពេញ ៖ រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​៦​ផ្ទាំង​បាន​បាក់​រង​ការខូចខាត ខណៈ​ដែល​នារី​រូប​ស្រស់​២​នាក់​បើក​រថយន្ត​ម៉ាក​ម៉ា​សដា​មួយគ្រឿង ពណ៌​ទឹកប៊ិច​ក្រ​ម៉ៅ បាន​រេ​ចង្កូត​ទៅបុក​រះ​ហើយ​រថយន្ត​ដាច់​ក្រឡេ​កង់​ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​១៣​ខែ​មិនា​

ឆ្នាំ​២០១៤  តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​កែង​ផ្លូវ​លេខ​២១៧ ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ម៉ា​សដា  ពណ៌​ទឹកប៊ិច​ក្រ​ម៉ៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-4061 ជិះ​ធ្វើ​ដំណើរ​ដោយ​នារី​រូប​ស្រស់​២​នាក់ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ជិត​មក​ដល់​ស្ដុប​ផ្លូវ​ព្រះមុនីវង្ស​កែងនិង​ផ្លូវ​លេខ​២១៧ ប្រមាណ​២០​ម៉ែត្រ​ក៏​បាន​រេ​ចង្កូត​រថយន្ត​ទៅ​ខាងឆ្វេង​បុក​រាំ​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់និង​វៀច​ចំនួន​៦​ផ្ទាំង ហើយ​រថយន្ត​ដាច់​ក្រឡេ​ខាងមុខ​ផ្នែក​ខាងឆ្វេង​ទៅមុខ​លែងរួច​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា​បាន​ចុះ​មក​អន្តរាគមន៍​និង​ត្រួតពិនិត្យ​មើល រួច​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ដើម្បី​មក​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​រាជធានី​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​

01 02 03