សំភារៈ លក់​បាយ​-​គុយទាវ​ក្នុង​រទេះ​ចាក់សោរ​ទុក​ចោល​បង្ក​ជា​អគ្គីភ័យ​ឆាបឆេះ ភ្ញាក់ផ្អើល​ទាំង​យប់​

​ភ្នំពេញ ៖ ហេតុ​ការណ៏ អគ្គីភ័យ​មួយ​បាន​ឆាបឆេះ សំភារៈ​លក់​បាយ​-​គុយទាវ ដែល​ម្ចាស់​យក​មក​ចាក់សោរ​ទុក​នៅ​ក្បែរ​របង​ការដ្ធាន​មួយកន្លែង នៅ​ចន្លោះ​កណ្តាល អាគារ​កាណាឌីយ៉ា និង អគារ​វឌ្ឍនះ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើ​លទាំង​កណ្តាលយប់ ដល់​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន​០២​គ្រឿង​ចេញ​

អន្តរាគ​ម​ន៏ បាញ់​ពន្លត់ កាលពី វេលា ម៉ោង​២​និង​៤៥ នាទី​យប់​អធ្រាត ថ្ងៃទី​១៣ មីនា ២០១៤ នៅក្បែរ​អាគារ​កាណាឌីយ៉ា ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ១០៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

 ហេតុ​ការណ៏​នេះ​ផង​ដែរ ធ្វើឲ្យ​ឆាប់ឆេះ​សំភារៈ​សំរាប់​លក់បាយ​-​គុយទាវ​បណ្តាល​ឲ្យ​ឆេះ​ខ្ទិច​គ្មាន​អស់​មួយ​កំណាត់​រង​ការ​ខូច​ខាត់ ពេល​ដែល​រថយន្ត​ពន្លត់អគ្គីភ័យ ២​គ្រឿង​អន្តរា​គម​ន៏ បាញ់​ពន្លត់   គឺ​បាញ់​អស់​តែ​មួយ​គ្រឿង ក៏​រលត់ ភ្លើង​តែ​ម្តង​ក្នុង​រយៈពេល​១០​នាទី​។​
​ចំពោះ អគ្គីភ័យ​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា អាច​បណ្តាល​មកពី​ភ្លើង ពន្លត់​មិន​អស់​ក្នុង​ចង្ក្រាន​នៅក្នុង​រទេះ​នោះ​ទើប​បណ្តាលឲ្យ​មាន​អណ្តាត់ភ្លើ​ង​តែ​ឆាប់ឆេះ​បែបនេះ​តែ​ម្តង ៕​

1 2